ព័ត៌មានជាតិ
អាមេរិកមិនទាន់ជូនព័ត៌មានមកកម្ពុជាទាក់ទងនឹងការបញ្ជូនពលរដ្ឋខ្មែរមកវិញនៅឡើយទេ
អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា រហូតមកដល់ពេលនេះក្រសួងនៅមិនទាន់ទទួលបានការជូនព័ត៌មានផ្លូវការណាមួយពាក់ព័ន្ធនឹងការបញ្ជូនពលរដ្ឋខ្មែរដែលរស់នៅអាមេរិកខុសច្បាប់មកកម្ពុជានៅឡើយទេ ទោះជាយ៉ាងណាលោកថាកម្ពុជានឹងសហការពេញលេញលើការបញ្ជូននិងទទួលពលរដ្ឋខ្មែរត្រលប់មកវិញ។

ឯកសារពីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍និងគយរបស់សហរដ្ឋអារិក ហៅកាត់ថា ICE ដែលកម្ពុជាថ្មីទទួលបាន បង្ហាញថាមានជនអន្តោប្រវេសន៍កម្ពុជា ១ ៧៤៧នាក់ស្ថិតក្នុងបញ្ជីបញ្ជូនត្រលប់មកប្រទេសកំណើតវិញ។ សហរដ្ឋអាមេរិកស្នើឲ្យរដ្ឋាភិបាលបរទេសចាត់វិធានការសមស្របដើម្បីបញ្ជាក់សញ្ជាតិរបស់ជនដែលសង្ស័យ រួមមានការសំភាសន៍ ការចេញឯកសារធ្វើដំណើរទាន់ពេល និងទទួលយកការវិលត្រឡប់របស់ជនជាតិរបស់ពួកគេ។
ទាក់ទងនឹងករណីនេះអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី ថាក្រសួងនៅមិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយពីភាគីអាមេរិកពាក់ព័ន្ធនឹងការបញ្ជូនពលរដ្ឋខ្មែរមកកម្ពុជាក្នុងបរិបទថ្មីនេះនៅឡើយទេ។ ទោះជាយ៉ាងណាកម្ពុជានឹងសហការល្អជាមួយអាមេរិកលើការបញ្ជូន និងទទួលពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិកមកកម្ពុជា ស្របតាមស្មារតីនៃ MOU ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ។

លោកបញ្ជាក់ថា៖ «កន្លងមកក៏មានកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសទាំងពី ក្នុងការធ្វើសមាហរណកម្មពលរដ្ឋខ្មែរដែលត្រូវបានបញ្ជូនត្រឡប់មកវិញ ទៅក្នុងសហគមន៍ដែលគេត្រូវរស់នៅជាមួយដែរ ហើយកិច្ចសហប្រតិបត្តិការនេះ ក៏នឹងត្រូវបន្តទៀតដែរ»។
គួរឱ្យដឹងថាបន្ទាប់ពីចូលកាន់តំណែងប្រធានាធិបតីអាមេរិកជាលើកទី២ លោក ដូណាល់ ត្រាំ បានប្ដេជ្ញានូវការសន្យារបស់ខ្លួនក្នុងការបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ពីសហរដ្ឋអាមេរិកឱ្យអស់តាមរយៈការបញ្ជូនចេញទ្រង់ទ្រាយធំ។ យោងតាមការិយាល័យស្ថិតិរបស់ក្រសួងសន្ដិសុខមាតុភូមិអាមេរិក ជនអន្តោប្រវេសន៍ដែលគ្មានឯកសារប្រមាណ ១១លាននាក់កំពុងរស់នៅក្នុងសហរដ្ឋអាមេរិក៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក