Connect with us

ព័ត៌មានជាតិ

អាជ្ញាធរណែនាំឱ្យក្រុមហ៊ុនម៉ៅការកែលម្អស្ទឹងសៀមរាបកាត់បន្ថយការរំខានដល់ប្រជាពលរដ្ឋ

បានផុស

នៅ

អភិបាលរងខេត្តសៀមរាបលោក លី សារី បានណែនាំដល់ក្រុមហ៊ុនម៉ៅការ នៃគម្រោងស្ដារស្ទឹងចាប់ពីស្ពានគង់ម៉ុច ទៅដល់ចុងភូមិអារញ្ញ សង្កាត់សៀមរាប ធ្វើយ៉ាងកាត់បន្ថយការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្បែរនោះ ជាពិសេសអ្នកធ្វើដំណើរជាមួយបញ្ហាដីហុយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី សាវី បាន​ចុះពិនិត្យគម្រោងកែលម្អស្ទឹងសៀមរាបកាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដោយបានណែនាំដល់ក្រុមហ៊ុនម៉ៅការ និងសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញការដ្ឋាននៃគម្រោងកែលម្អស្ទឹងសៀមរាប សូមមានការយោគយល់អាធ្យាស្រ័យចំពោះបញ្ហារំខានមួយចំនួន ព្រោះនៅពេលដំណើរការសាងសង់តែងតែមានការរំខានមួយចំនួនដល់អ្នករស់នៅជុំវិញ និងធ្វើដំណើរឆ្លងកាត់ តែយ៉ាងណាយ៉ាងនឹងល្អប្រសើរឡើងវិញនូវពេលសមិទ្ធផលថ្មីរបស់ខេត្តសៀមរាបមួយនេះបានរួចរាល់។

លោកអភិបាលរងខេត្តបង្ហាញថា នាពេលខាងមុខគម្រោងកែលម្អស្ទឹងសៀមរាប នឹងក្លាយជាចំណែកធំមួយថ្មីជួយលើកកម្ពស់សោភ័ណភាពស្ទឹងសៀមរាប ហើយស្ទឹងនេះក៏ក្លាយជាប្រព័ន្ធធារាសាស្ត្រមួយដ៏សំខាន់ ក្នុងការបញ្ចៀសក្រុងសៀមរាប ពីការលិចដោយសារជំនន់ទឹកភ្លៀង។ បន្ថែមពីនោះគម្រោងនេះក៏មានការសាងសង់ផ្លូវបេតុង និងស្ពានថ្មី សម្រាប់សម្រួលនៅក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងភ្ញៀវទេសចរផងដែរ។

សូមជម្រាបថា គម្រោងកែលម្អស្ទឹងសៀមរាប ដំណាក់កាលទី២ មានប្រវែង ៤.៦០០ម៉ែត្រ ដោយបានចាប់ផ្តើមការដ្ឋានជួសជុលកាលពីខែឧសភា ឆ្នាំ២០២២ ក្រោមជំនួយរបស់ប្រទេសកូរ៉េ ហើយបច្ចុប្បន្នគម្រោងនេះសម្រេចបានប្រមាណ ៨៧ភាគរយហើយ និងគ្រោងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ៕

ដោយ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម