Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរ អាចមកលំហែទស្សនាហ្វូងសត្វស្លាបជាង ១០០ ប្រភេទ នៅស្រុកបូរីជលសារ និងស្រុកកោះអណ្ដែត

បានផុស

នៅ

ភ្ញៀវ​ទេសចរ អាច​មក​លំហែ និង ទស្សនា​ហ្វូង​សត្វ​ស្លាប​ជាង ១០០ ប្រភេទ នៅ​តំបន់​ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ ក្នុង​ភូមិសាស្ត្រ​ស្រុក​បូរី​ជលសារ និង​ស្រុក​កោះអណ្ដែត ខេត្ត​តាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ស្រុក​បូរី​ជលសារ មាន​តំបន់​ការពារ​ទេសភាព​មួយ​កន្លែង គឺ តំបន់​ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ ដែល​តំបន់​នេះ​គឺជា​តំបន់​ដី​សើម​មួយ​ស្ថិត​តាម​ដីសណ្ដ​ទន្លេ​មេគង្គ​ក្រោម​ភាគ​អាគ្នេយ៍ នៃ​ប្រទេស​កម្ពុជា មាន​ផ្ទៃដី​ទំហំ ៨,៣០៥ ហិតា ក្នុង​ភូមិសាស្ត្រ​ស្រុក​បូរី​ជលសារ និង​ស្រុក​កោះអណ្ដែត ខេត្ត​តាកែវ។

តំបន់​ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ មាន​សត្វ​ស្លាប​ប្រមាណ​ជា ១៣២ ប្រភេទ ដោយ​បង្ហាញ​វត្តមាន នៅ​តាម​រដូវ​កាល ដោយសារ​តែ​តំបន់​នេះ​មាន​រយៈពេល ៦ ខែ​ទឹក និង ៦ ខែ​គោក។

ប្រភេទ​សត្វ​កម្រ និង​សំខាន់ៗ រួមមាន ៖ សត្វ​ក្រៀល ចាបព្រៃ​វែង ទុង​ប្រផេះ ស្មោញ ត្រដក់​ធំ ត្រយង​ខ្លួន​ស ត្រយង​ខ្លួន​រលោង រនាល​ពណ៌​ជាដើម។ សម្រាប់​សត្វ​ដែល​សំបូរ​ជាងគេ​មាន​សត្វ​ចង្កៀលខ្យង ក្រសារ​ប្រផេះ ក្រសារ​ធ្នង់ កុកគ្រោង​តូច គ្រោង​ធំ គ្រោង​មធ្យម កុកក្រក​ក្បាល​ត្នោត​ខ្ចី ក្អែក​ទឹក​តូច ទា​កាប​ព្រៃ ទាព្រៃ​ក្បាល​ឆ្នូត​ពណ៌​ស ជាដើម។

ភ្ញៀវ​ទេសចរ អាច​មក​ទស្សនា​បាន​ដោយ​ឥតគិតថ្លៃ​ក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ ដើម្បី​លំហែ​អារម្មណ៍ ពេល​សម្រាក​ពី​ការងារ​ប្រកប​របរ​ចិញ្ចឹមជីវិត៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣៨ នាទីutes មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម