Connect with us

ព័ត៌មានជាតិ

នាវាចម្បាំងកាណាដាមួយគ្រឿងចូលចតនៅកំពង់ផែកម្ពុជា

បានផុស

នៅ

នាវាចម្បាំងកងទ័ពជើងទឹកប្រទេសកាណាដា HMCS OTTAWA- FFH 341 បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង១០ព្រឹកថ្ងៃទី១​ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពជើងទឹកកម្ពុជា-កាណាដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាវាចម្បាំងនេះដឹកនាំដោយមេបញ្ជាការ Adrino Lozer ចូលចតចំនួន៤ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥។ ក្នុងពេលចូលចតនាវិកនៃកប៉ាល់នេះចំនួន២៥៥នាក់នឹងចូលរួមការប្រកួតបាល់ទះមិត្តភាពជាមួយកម្លាំងកម្ពុជា ព្រមទាំងទៅពិនិត្យមជ្ឈមណ្ឌលវិជ្ជសាស្ត្រនៅមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ផ្លោតលើជំនាញការុករកស្វែងរក និងសង្គ្រោះ។

គួរឱ្យដឹងដែរថានាវាឈ្មោះ HMCS OTTAWA – FFH 341 នេះមានបណ្ដោយ  ១៣៤,៧ម៉ែត្រ ទទឹង ១៦,៥ម៉ែត្រ ជម្រៅទឹក  ៧,៥ម៉ែត្រ មានល្បឿន ៣០ knots  អាចផ្ទុកទម្ងន់បាន ៥១០០តោន ព្រមទាំងមានឧទ្ធម្ភាគចក្រ CH-148 Cyclone ១គ្រឿងផងដែរ៕ 

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម