ព័ត៌មានជាតិ
ក្រសួងការងារ ប្រកាសតម្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ៧ ម៉ឺនកន្លែង បម្រើវិស័យធំៗ ៣
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសថា គិតត្រឹមថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ កម្ពុជា មានតម្រូវការកម្លាំងពលកម្មក្នុងស្រុកចំនួន ៧៤ ៩១៥ កន្លែង នៅទូទាំងប្រទេស សម្រាប់បម្រើទៅលើវិស័យធំៗ ៣ រួមមាន ៖ វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។

បើតាម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា កម្លាំងពលកម្មក្នុងស្រុកចំនួន ៧៤ ៩១៥ កន្លែង ក្នុងនោះ វិស័យឧស្សាហកម្មមានតម្រូវការចំនួន ៦១ ០៣៩ កន្លែង វិស័យសេវាកម្មមានចំនួន ៨ ៦៥២ កន្លែង និងវិស័យកសិកម្មមានចំនួន ៥ ២២៤ កន្លែង។

ជាមួយគ្នានេះ នៅរាជធានីភ្នំពេញមាន ១៦ ៥០៧ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ១២ ០៥០ កន្លែង និងផ្នែកសេវាកម្ម ៤ ៤៥៧ កន្លែង។ ខេត្តកំពង់ឆ្នាំងមាន ១៥ ០១៩ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ១៥ ០០០ កន្លែង និង ផ្នែកសេវាកម្ម ១៩ កន្លែង។ ខេត្តស្វាយរៀងមាន ១១ ៩០២ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ១០ ៩៧៥ កន្លែង និង ផ្នែកសេវាកម្ម ៩២៧ កន្លែង។ ខេត្តកណ្ដាលមាន ៨ ៤៤៩ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៨ ៣៨១ កន្លែង និង ផ្នែកសេវាកម្ម ៦៨ កន្លែង។

ចំណែកខេត្តតាកែវមាន ៥ ៦៤៦ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៥ ៦២៥ កន្លែង និង ផ្នែកសេវាកម្ម ២១ កន្លែង។ ខេត្តកំពង់ស្ពឺមាន ៥ ៣៩១ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៥ ៣៨៧ កន្លែង និង ផ្នែកសេវាកម្ម ៤ កន្លែង។ ខេត្តរតនគីរីមាន ២ ៩០២ កន្លែង ក្នុងនោះ ផ្នែកកសិកម្មចំនួន ២ ៩០២ កន្លែង។ ខេត្តក្រចេះមាន ២ ១០៥ កន្លែង ក្នុងនោះ ផ្នែកសេវាកម្ម ៥ កន្លែង និង ផ្នែកកសិកម្ម ២ ១០០ កន្លែង។

ដោយឡែកខេត្តកំពង់ចាមមានតម្រូវការកម្លាំងពលកម្មចំនួន ១ ៩២៣ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ១ ៧៩១ កន្លែង និង ផ្នែកសេវាកម្ម ១៣២ កន្លែង។ ខេត្តបន្ទាយមានជ័យមានតម្រូវការកម្លាំងពលកម្មចំនួន ១ ៥១៨ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៤៨៤ កន្លែង សេវាកម្ម ១ ០២៩ កន្លែង និង កសិកម្ម ៥ កន្លែង និងខេត្តផ្សេងៗ មាន ៣ ៥៥៣ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ១ ៣៤៦ កន្លែង សេវាកម្ម ១ ៩៩០ កន្លែង និងកសិកម្ម ២១៧ កន្លែង។

ក្រសួងការងារ បានឲ្យដឹងទៀតថា កម្លាំងពលកម្មជាង ៧ ម៉ឺនកន្លែង នឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន ១០ រួមមាន ៖ អ្នកបញ្ជាម៉ាស៊ីនដេរ កម្មករខ្ចប់វេចដោយដៃ កម្មករចម្ការដំណាំ យន្តការី និងអ្នកដំឡើងអគ្គិសនី កម្មករក្នុងផលិតកម្ម វិជ្ជាជីវៈខាងការផ្សព្វផ្សាយ និងទីផ្សារ មន្ត្រីឥណទាន និងកម្ចីប្រាក់ អ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង កម្មករដំណាំចម្រុះ និងចិញ្ចឹមបសុសត្វ អ្នកឯកទេសត្រួតពិនិត្យ និងដំណើរការផលិត និងមុខរបរផ្សេងៗ។

សូមជម្រាបថា លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមស្វែងរកឱកាសការងារធ្វើនៅក្នុងស្រុក ជៀសវាងទៅធ្វើការដោយខុសច្បាប់នៅក្រៅប្រទេសតាមរយៈមេខ្យល់នាំឲ្យបាត់បង់អត្ថប្រយោជន៍ ឬ មានការរំលោភបំពានផ្លូវច្បាប់ ពិសេសប្រឈមនឹងការចាប់ខ្លួនពីសំណាក់អាជ្ញាធរបរទេសទៀតផង។
លោកបានបន្តថា ការស្វែងរកការងារធ្វើនៅក្នុងស្រុកពុំមានការលំបាកនោះទេ ពីព្រោះឱកាសការងារក្នុងស្រុកត្រូវបានប្រកាសជារៀងរាល់សប្ដាហ៍តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាំងនៅលើបណ្ដាញសង្គម និងតាមរោងចក្រ សហគ្រាស ក៏ដូចជានៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋដោយផ្ទាល់តែម្ដង ដែលការងារទាំងនោះទទួលបានអត្ថប្រយោជន៍ច្រើនដូចទៅនឹងបណ្ដាប្រទេសជិតខាងផងដែរ ដូចជា ទទួលបានប្រាក់ឈ្នួលសមរម្យបើធៀបជាមួយបណ្ដាប្រទេសជិតខាងមួយចំនួននាពេលបច្ចុប្បន្ន , កន្លែងការងារនៅក្បែរផ្ទះ និងការចំណាយទាប ដែលអាចឲ្យប្រជាពលរដ្ឋសន្សំសំចៃបានច្រើន៕
អត្ថបទ ៖ ពិសី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ