ព័ត៌មានជាតិ
សហគមន៍មួយក្នុងខេត្តព្រះវិហារដើរតួសំខាន់ក្នុងការដាំម្ទេសខ្មាំង
ពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិព្រៃក្ដា ប្រកបបរដាំម្ទេសខ្មាំង ដែល ជាពូជក្នុងស្រុក ធន់នឹងអាកាសធាតុ ទទួលបានទិន្នផលខ្ពស់ បានរួមចំណែកយ៉ាងសំនខាន់ក្នុងការ លើកកម្ពស់សេដ្ឋកិច្ចសហគមន៍ និងការអភិរក្សធនធម្មជាតិ។

សហគមន៍តំបន់ការពារធម្មជាតិព្រៃក្តា ស្ថិតនៅភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានសមាជិកសរុប ៨០៧រូប ស្មើនិង ២០៤គ្រួសារ ពួកគេចូលរួមយ៉ាងសកម្មក្នុងការការពារ ធនធានធម្មជាតិ និងអភិរក្សជីវចម្រុះលើផ្ទៃដីចំនួន ១,១៩០ហិកតា ព្រមទាំងខិតខំលើកកម្ពស់ ជីវភាពសហគមន៍តាមរយៈការធ្វើស្រែចម្ការ ដាំដុះដំណាំ ចិញ្ចឹមសត្វ និងលក់កម្លាំងពលកម្ម។
ថ្មីៗនេះសហគមន៍មួយនេះ បាននិងកំពុងទទួលបានជោគជ័យលើការដាំដុះដំណាំម្ទេសខ្មាំង សម្រាប់លក់លើទីផ្សារ ខណៈពូជម្ទេសខ្មាំងគឺជាពូជក្នុងស្រុក ធន់នឹងការប្រែប្រួលអាកាសធាតុ និង ជំងឺ ព្រមទាំងមានរសជាតិហិរខ្លាំង និងក្លិនឈ្ងុយពិសេស។ ជាក់ស្តែង នៅក្នុងចន្លោះខែកក្កដា ដល់ខែ កញ្ញា ឆ្នាំ២០២៤ ពួកគេបានសាកល្បងដាំដុះម្ទេសខ្មាំងលើផ្ទៃដីចំនួន ១ហិកតា ជាលទ្ធផលពួកគេ បានចាប់ផ្តើមប្រមូលផលនៅចុងខែវិច្ឆិកា ឆ្នាំ២០២៤ ហើយរហូតមកដល់ពេលបច្ចុប្បន្ន សហគមន៍ ប្រមូលផលបានចំនួន ៧០០គីឡូក្រាម និងលក់បានក្នុងតម្លៃបោះដុំ ៨,០០០រៀល ក្នុងមួយគីឡូ ក្រាម ធ្វើឱ្យសហគមន៍ទទួលបានទឹកប្រាក់សរុប ៥,៦០០,០០០ រៀល។

ក្រៅពីផលចំណេញផ្នែកសេដ្ឋកិច្ច សហគមន៍ក៏ទទួលបានអត្ថប្រយោជន៍ផ្សេងទៀតផងដែរ ជាក់ស្តែងការដាំដុះម្ទេស បានបង្កើតឱកាសការងារ ដូចជាការរៀបចំដី សាបព្រួស ថែទាំ និងប្រមូល ផល។ លើសពីនេះ កម្លាំងពលកម្មដែលបេះម្ទេស ១គីឡូក្រាម ទទួលបានកម្រៃ ២,០០០រៀល ហើយជាមធ្យម អ្នកបេះម្ទេសម្នាក់អាចបេះបានពី ៤០ ទៅ ១៥០ គីឡូក្រាមក្នុងមួយថ្ងៃ ដែលជាប្រាក់ ចំណូលដ៏សំខាន់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ។ មិនត្រឹមតែប៉ុណ្ណោះ ប្រាក់ចំណេញមួយផ្នែក ចំនួន ៥% បានមកពីការលក់ម្ទេសខ្មាំង ត្រូវបានប្រើប្រាស់សម្រាប់ការគ្រប់គ្រងសហគមន៍ និងការ ងារល្បាតព្រៃជាដើម។

ដោយសារតែឃើញថា ដំណាំម្ទេសខ្មាំងមានទីផ្សារ និងតម្លៃខ្ពស់គួរសម ព្រមទាំងភូមិសាស្ត្រ អំណោយផលដែលអាចដាំបានទាំងរដូវប្រាំង និងរដូវវស្សា សមាជិកសហគមន៍ព្រៃក្តា បានសម្រេច ចិត្តបន្តដាំដុះដំណាំនេះបន្ថែមទៀត។ បន្ថែមពីនេះ ដើម្បីបង្កើនទិន្នផល និងប្រសិទ្ធភាព សហគមន៍ក៏ មានផែនការដាំដុះម្ទេសឆ្លាស់ជាមួយពោតស្នៀត ដែលជាដំណាំមានទីផ្សារ និងអាចជួយទប់ខ្យល់ កុំឱ្យជ្រុះផ្កាម្ទេសផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ការដាំដុះម្ទេសខ្មាំងរបស់សហគមន៍ គឺ មិន ប្រើប្រាស់ថ្នាំគីមី ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិរក្សធនធានធម្មជាតិ និងបរិស្ថាន។
ទោះយ៉ាងណា ការដាំដុះនេះក៏ទាមទារឱ្យមានការគាំទ្រទាំងផ្នែកបច្ចេកទេស និងធាតុចូលមួយ ចំនួនដូចជា បច្ចេកទេសដាំដុះ សម្ភារៈ គ្រឿងចក្រកសិកម្ម ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធសូឡាសម្រាប់ ស្រោចស្រព មធ្យោបាយដឹកជញ្ជូន ការផលិតជីកំប៉ុស្ត និងថ្នាំពុលធម្មជាតិ ការផលិតពូជ ការកែច្នៃ ការរៀបចំផែនការអាជីវកម្មសហគ្រាស ការធ្វើទីផ្សារ និងការភ្ជាប់ទំនាក់ទំនងទីផ្សារសម្រាប់ផលិត-ផលរបស់សហគមន៍ផងដែរ៕


ដោយ៖ជុន កុសល

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?