Connect with us

ព័ត៌មានជាតិ

គណៈកម្មាធិការអភិវឌ្ឍ​តំបន់ឆ្នេរ ប្រជុំ​​លើក​យក​របៀបវារៈ​ចំនួន ៨ ដើម្បី​​តាមដាន​ជំរុញការ​អភិវឌ្ឍ

បានផុស

នៅ

លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីថ្ងៃ ៣០ ខែ​មករា បានដឹកនាំកិច្ចប្រជុំតាមដាន និងជំរុញ​វឌ្ឍនភាពការងាររបស់អគ្គលេខាធិការដ្ឋានណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ច​ប្រជុំ​មាន​ការ​ចូលរួមពីអគ្គលេខាធិការរងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា, ប្រធានផ្នែកនិងអនុប្រធានផ្នែកនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មន្ត្រីជាប់កិច្ចសន្យា និងអ្នកស្ម័គ្រចិត្តនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។

កិច្ចប្រជុំបានលើកយក​របៀបវារៈ​ចំនួន ៨ ដើម្បី​តាមដាន​ពី​វឌ្ឍនភាព​សម្រាប់​​ជំរុញ​ការ​អភិវឌ្ឍ​ក្នុង​នោះ​មាន​៖

១). ពិនិត្យគម្រោងអភិវឌ្ឍភ្នំទឹកធំ ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត
២).ពិនិត្យការងារការដ្ឋានសាងសង់គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប”
៣).ពិនិត្យការដាក់ឱ្យអនុវត្តគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” សម្រាប់សាធារណជននិងទេសចរ
៤).ពិនិត្យគម្រោងអភិវឌ្ឍផ្លូវជិះកង់ទេសចរណ៍ តាមបណ្ដោយឆ្នេរសមុទ្រកម្ពុជា
៥).ពិនិត្យគម្រោងអភិវឌ្ឍ និងអភិរក្សឆ្នេរសមុទ្រនិងព្រែក
៦).ពិនិត្យទៅលើការងារគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង រៀបចំគោលនយោបាយពហុបំណង និងក្រុមការងារលេខាធិការ
៧).ពិនិត្យលើការងារកសាងប្លង់គោលប្រើប្រាស់ដីតំបន់កោះកុងក្រៅ
៨).ការងាររៀបចំអភិវឌ្ឍកោះស្ដេច។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម