ព័ត៌មានជាតិ
ចូលឆ្នាំចិន ព្រែកកាំពីលេចធ្លោទាក់ទាញទេសចរមកលេងច្រើនជាងគេនៅខេត្តក្រចេះ
ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មកលេងកម្សាន្តខេត្តក្រចេះ នាកំឡុងពិធីបុណ្យចូលឆ្នាំចិន ទទួលបានចំនួន ១៣ ៩០៣ នាក់ក្នុងនោះមានភ្ញៀវជាតិ ចំនួន ១៣ ៤៦៩ នាក់ ភ្ញៀវបរទេសចំនួន ៤៣៤ នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ មានការកើនឡើងចំនួន ៣ ៥៦២ នាក់ ស្មើនឹង ៣៤.៤៤ ភាគរយ។



ក្នុងថ្ងៃចូលឆ្នាំប្រពៃណីចិន គេឃើញមានរមណីយដ្ឋានព្រែកកាំពី មានភាពលេចធ្លោជាងគេ ក្នុងចំណោមរមណីយដ្ឋាននានាក្នុងខេត្ត ដែលមានភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ បានទៅលេងកម្សាន្តច្រើន។ នេះតាមការឲ្យដឹងពីលោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ។
ខេត្តក្រចេះ មានរមណីយដ្ឋានទេសចរសរុបចំនួន ២៤ កន្លែង រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រចំនួន ៦ កន្លែង រមណីយដ្ឋានវប្បធម៌ជាតិ ១ កន្លែង រមណីយដ្ឋានធម្មជាតិ ១២ កន្លែង និងរមណីយដ្ឋានកែច្នៃ ៥ កន្លែង ហេីយរមណីដ្ឋាន ដែរអ្នកទេសចរណ៍ពេញនិយមទៅកម្សាន្តច្រេីន គឺរមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី ស្ថិតនៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី មានចម្ងាយ ១៦ គម ពីទីរួមខេត្តក្រចេះ៕
អត្ថបទ៖ ប្រុញ វិធិន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក