ព័ត៌មានជាតិ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណធំជាងគេ បន្តទាក់ទាញពលរដ្ឋចូលរួមកុះកររាប់មុឺននាក់
មិនខុសពីរៀងរាល់ឆ្នាំ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណ ជាទំនៀមទំលាប់បងប្អូនពលរដ្ឋ ពីដូនតាតជំនាន់រាប់រយឆ្នាំមកហើយ នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់។
សម្រាប់ឆ្នាំនេះ បានរៀបចំធ្វើនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដែលជាការបន្តថែរក្សាទំនៀមទំលាប់ពីបុរាណរបស់ពលរដ្ឋផង និងដើម្បីបង្កើតបរិយាកាសសប្បាយរីករាយនៅមូលដ្ឋានតាមភូមិ-ស្រុក ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ ពិសេសស្រុកមេមត់ និងនៅទូទាំងប្រទេសផងដែរ។

បើតាមការបញ្ជាក់ពីអាជ្ញាធរស្រុកមេមត់ កម្មវិធីនឹងចាប់ផ្តើមជួបជុំគ្នានៅក្នុងបរិវេណបឹងត្រពាំងក្រមវេលាម៉ោង ៧:៣០នាទី ក្នុងនោះមានឧបករណ៍សម្រាប់ចាប់ត្រីបែបបុរាណមានដូចជា អង្រុត, ឈ្នាង, ត្រក, ក្អុះ ជាដើម។
ក្នុងពិធីចុះចាប់ត្រីតាមបែបបុរាណនេះដែរ ប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ហេង សំអាន ប៉ែន កុសល្យ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករ។
បឹងត្រពាំងក្រម គឺស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានផ្ទៃជម្រាលប្រមូលទឹក ៣០ ហិកតា និងមានបឹងតូចៗ ២០ បឹង ជាសាខា ព្រមទាំងមានរុក្ខជាតិលិចទឹកជាច្រើនប្រភេទ។



ជារៀងរាល់ដើមឆ្នាំក្នុងអំឡុងខែកុម្ភៈ ប្រជាពលរដ្ឋនៅទីនេះតែងតែប្រារព្ធពិធីចាប់ត្រី យកមកចំអិនហូបជុំគ្នា ដែលជាទំនៀមទំលាប់ តាំងពីដើមរហូតមកដល់សព្វថ្ងៃ តែជាលក្ខណៈតាមតំបន់ក្នុងភូមិ-ស្រុក។
ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការយកចិត្តទុកដាក់គិតគូខ្ពស់ពីសំណាក់រដ្ឋបាលខេត្ត បានរៀបចំព្រឹត្តិការណ៍នេះឲ្យកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសដោយមានការផ្សព្វផ្សាយពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ គឺក្រសួងព័ត៌មាន មានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ជាសេនាធិការ និងប្រព័ន្ធផ្សព្វផ្សាយឯកាជននានា ដែលធ្វើឲ្យពលរដ្ឋជិតឆ្ងាយបានឃើញ បានដឹង និងចាប់អារម្មណ៍ បានចូលរួមយ៉ាងច្រើនកុះករកកកុញរាប់មុឺននាក់ ខណៈក្នុងនោះក៏មានអ្នកទេសចរណ៍បរទេសចូលរួមផងដែរ៕
អត្ថបទនិងរូបភាព៖ ឡេក ចាន់ពេជ្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ