Connect with us

ព័ត៌មានជាតិ

២ ឆ្នាំចុងក្រោយ​ចំនួន​សិស្ស និងគ្រូមករៀននិងបង្រៀននៅបុណ្យចូលឆ្នាំចិន ច្រើនលើសការរំពឹងទុក

បានផុស

នៅ

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ០១ កម្ភៈនេះថា រយៈពេល ២ ឆ្នាំចុងក្រោយនេះ អត្រាសិស្សានុសិស្សនិងគ្រូមករៀននិងបង្រៀន នៅក្នុងពិធីបុណ្យចូល​ឆ្នាំថ្មីប្រពៃណី​ចិនវៀតណាម មានការកើនឡើងជាបន្តបន្ទាប់លើសការរំពឹងទុកពោល គឺដូចថ្ងៃសិក្សាធម្មតាដែរផ្ទុយពីមុនមានសិស្សនិងគ្រូអវត្តមានច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកើនឡើងនេះ ដោយសារមានការចូលរួមគាំទ្រពីសំណាក់សិស្សានុសិស្សអាណាព្យាបាលឪពុកម្តាយ បានយល់ពីសារសំខាន់នៃការសិក្សា ហើយបានបញ្ជូនកូនចៅមករៀននិងបានរៀប ចំពេលវេលាដំណើរកំសាន្តនៅថ្ងៃឈប់សម្រាកដើម្បីចៀសវាងកុំឱ្យប៉ះពាល់ដល់ការសិក្សារបស់បុណ្យធីតារបស់ខ្លួន។

លើសពីនេះទៀតមន្ទីរអប់រំបានដឹកនាំការប្រជុំពង្រឹងដំណើរការបង្រៀន និងរៀន ដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ចូលរួម​បន្តផ្សព្វផ្សាយដល់សិស្សានុសិស្ស ដើម្បីឲ្យពួកគេមករៀនឲ្យបានទៀងទាត់។ ម្យ៉ាងទៀតបានដាក់កំហិតឱ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តតាមដានការមកបំពេញ ការងាររបស់លោកគ្រូ អ្នកគ្រូ រក្សាបាននូវដំណើរការបង្រៀន និងរៀនជាប្រក្រតី ដោយគ្រប់គ្រឹះស្ថានសិក្សា និងការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលខណ្ឌ ត្រូវផ្តល់របាយការណ៍ប្រចាំថ្ងៃស្តីពីវត្តមានរបស់គ្រូ-សិស្ស មកមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញនិងចាត់មន្ត្រីចុះតាមសាលារៀននានាដើម្បីត្រួតពិនិត្យដំណើរការសិក្សារបស់សិស្សផងដែរ។

លោកប្រធានមន្ទីរបានបន្តទៀតថា តាមរយៈវិធានការទាំងនេះ បាន​ធ្វើឱ្យចំនួនសិស្សានុសិស្សនិងគ្រូមករៀននិងបង្រៀនមានការកើនឡើងខ្ពស់លើសពីការរំពឹងទុក ពោលគឺស្ទើរ១០០%។ ផ្ទុយពីប៉ុន្មានឆ្នាំមុន មានសិស្សនិងគ្រូអវត្តមានច្រើននិង​សាលាខ្លះបង្ខំបិទទ្វារដោយសារមិនមានសិស្សមករៀន ជាប់រវល់ទៅដើរកំសាន្តជាមួយឪពុកម្តាយ។

លោក ប្រធានមន្ទីរបានបន្ថែមទៀតថា សម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះដែលបានចាប់ផ្តើមពីថ្ងៃទី ២៨ មករា ដល់ថ្ងៃទី ៣១ ខែមករាឆ្នាំ២០២៤ មានគ្រូនិងសិស្សមកបង្រៀននិងរៀនច្រើនដូចថ្ងៃសិក្សាធម្មតា ក្នុងនោះថ្ងៃសែនចិនដែលត្រូវនឹងថ្ងៃទី ២៨ មករា មានវត្តមានគ្រូ ៩៦% និងវត្តមានសិស្ស ៧៦%។ ថ្ងៃចូលឆ្នាំចិនទី ១ ត្រូវនឹងថ្ងៃទី ២៩ មករា មានវត្តមានគ្រូ ៩៤% និងវត្តមានសិស្ស ៧៥.០២%។

ដោយឡែក សាលារៀននៅកណ្តាលក្រុងភ្នំពេញមានវត្តមានសិស្សនិងគ្រូចន្លោះពី ៤៧%ទៅ ៩០% និងសាលារៀននៅជាយក្រុងភ្នំពេញមានវត្តមានសិស្សនិងគ្រូចន្លោះពី ៧៥% ទៅ៩១%។

សម្រាប់ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃទី ២ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម មានវត្តមាន​គ្រូមកបង្រៀនប្រមាណ ៩៧% និងវត្តមានសិស្សប្រមាណ ៩៥.២៥%។ ដោយឡែក សាលារៀននៅកណ្តាលក្រុងភ្នំពេញមានវត្តមានសិស្សនិងគ្រូចន្លោះពី ៩០% ទៅ ៩៧% និងសាលារៀននៅជាយក្រុងភ្នំពេញមានវត្តមានសិស្សនិងគ្រូចន្លោះពី ៩០% ទៅ ១០០%។

ចំណែកថ្ងៃទី ៣ នៃពិធីបុណ្យចូលឆ្នាំចិនត្រូវនឹងថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៥ ពេលព្រឹកមានវត្តមានគ្រូមកបង្រៀនប្រមាណ ៩៨% និងវត្តមានសិស្សប្រមាណ ៩៥%។ ដោយឡែក សាលារៀននៅកណ្តាលក្រុងភ្នំពេញមានវត្តមានសិស្សនិងគ្រូចន្លោះពី ៩០% ទៅ ៩៥% និងសាលារៀននៅជាយក្រុងភ្នំពេញមានសិស្សនិងគ្រូចន្លោះពី ៩៥% ទៅ៩៨%៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម