Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកអភិបាលខេត្តក្រចេះ ចុះពិនិត្យមូលដ្ឋាន ​ដើម្បី​ជួយ​សង្គ្រោះស្រូវរដូវប្រាំងដែលកំពុងខ្វះទឹក

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ រួមនឹងក្រុមការងារ រដ្ឋបាលខេត្ត ស្រុកឆ្លូង បានបន្តចុះពិនិត្យស្ថានភាពនៃការអន្តរាគមន៍បូមទឹកស្រោចស្រពស្រែប្រាំងរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះនារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលបានខិតខំ​ខ្នះខ្នែង​ក្នុងការផ្តល់អន្តរាគមន៍ទាន់ពេលវេាដើម្បីសង្គ្រោះស្រូវប្រជាពលរដ្ឋ។

ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមរបស់​លោក ស្យាហារ៉ូឌីន ប៊ីន អ៊ន (Shaharuddin Bin Onn) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ អំឡុង លោកធ្វើទស្សនកិច្ចនៅក្នុងខេត្តក្រចេះ និងត្រៀមចូលរួមក្នុងពិធីបើកសម្ពោធវិហារឥស្លាមមួយកនហលែងនៅក្នុងស្រុកអូរគ្រៀងសែនជ័យ។ លោក នេត្រ ភក្ត្រា និងលោកឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានអញ្ជើញចូលរួម និងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដែលខ្វះទឹក នៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង។

តាមរយៈសកម្មភាពនៃការចុះអន្តរាគមន៍ដល់ទីតាំងរបស់ក្រុមការងារនិងរដ្ឋបាលមូលដ្ឋាន, លោកឯកអគ្គរាជទូតបានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារ និងរដ្ឋបាលខេត្តក្រចេះដែលបានខិតខំប្រឹងប្រែងជួយអន្តរាគមន៍សង្គ្រោះស្រូវបងប្អូនប្អូនប្រជាពលរដ្ឋទាន់ពេលវេលា និងខិតខំបម្រើប្រជាពលរដ្ឋ។

នៅក្នុងខេត្តក្រចេះ ផ្ទៃដីស្រែប្រជាពលរដ្ឋជិត ៦០០ ហិកតាត្រូវប្រឈមមុខនឹងការខ្វះទឹក។ ប៉ុន្តែចាប់តាំងពី ពាក់កណ្តាលខែមករាមក រដ្ឋបាលខេត្តក្រចេះរួមជាមួយមន្ទីរជំនាញ ដោយមានការចូលរួមគាំទ្រពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះដឹកនាំដោយលោក នេត្រ ភក្ត្រា បានខិតខំដោះស្រាយអន្តរាគមន៍បូមទឹកពីប្រភពទន្លេមេគង្គដើម្បីដាក់ស្រែបងប្អូនប្រជាពលរដ្ឋ។ រហូតមកដល់ថ្ងៃទី១ ខែកុម្ភៈនេះ ស្រូវទាំងជិត ៦០០ ហិកតានេះត្រូវបានសង្គ្រោះ និងមានការលូតលាស់ល្អដែលខ្លះបានចេញផ្លែ និងខ្លះទៀតត្រូវបានច្រូតកាត់រួចរាល់។

ការចុះត្រួតពិនិត្យ និងធ្វើអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ គឺជាការយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងទាំងមន្ត្រីគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាននានា និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើយ៉ាងសម្រួលដល់ការលំដាក់ធ្វើស្រែនៅក្នុងរដូវប្រាំងដែលខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវ និងដំណាំជាដើម។ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា សម្រាប់ការបូមទឹកបញ្ចូលស្រែនេះ គឺប្រើម៉ាស៊ីនជាច្រើនគ្រឿង ដើម្បីបូមទឹកប្រមាណ ១,២លានម៉ែត្រគូប ដោយប្រើរយៈពេល១ខែពេញ បូម ២២ម៉ោង លើ២៤ម៉ោង ដើម្បីធ្វើយ៉ាងកុំឱ្យស្រូវប្រាំងរបស់ប្រជាកសិករខ្វះទឹក និងស្កក។

នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋ លោក នេត្រ ភក្ត្រា ក្បានបន្តសំណូមពរដល់អាជ្ញាធរឃុំ ស្រុក មន្ទីរធនធានទឹក និងមន្ទីរកសិកម្មខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូន ត្រូវយកចិត្តទុកដាក់ចុះពិនិត្យស្រែប្រាំងប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានដទៃទៀត ធ្វើយ៉ាងណាប្រើឱ្យអស់លទ្ធភាពដើម្បីធានាឱ្យបាននូវការជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែល កំពុងខ្វះខាតទឹកឱ្យបានទាន់ពេលវេលា ទៅតាមភូមិសាស្រ្តជាក់ស្ដែងដែលមានប្រភពទឹកអាចជួយសង្គ្រោះបាន។ តាមការរំពឹងទុក ស្រូវរបស់បងប្អូនប្រជាពលរដ្ឋនៅឃុំព្រែកសាម៉ាន់នឹងត្រូវទទួលផលនៅអំឡុងដើមខែមីនា ខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម