Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​ ៥៤​នាក់​នៅ​ស៊ូដង់ ក្រោយ​ក្រុម​ប៉ារ៉ា​យោធា​វាយ​ប្រហារ​ចំ​ផ្សារ​មួយ​កន្លែង

បានផុស

នៅ

ការវាយប្រហារលើទីផ្សារ​មួយ​កន្លែង​ក្នុងទីក្រុង Omdurman នៃប្រទេសស៊ូដង់ ដោយក្រុមទាហានប៉ារ៉ា​យោធា បានសម្លាប់មនុស្ស ៥៤នាក់ និងរបួសយ៉ាង​ហោច​ណាស់ ១៥៨នាក់។ នេះបើ​​យោង​តាមអាជ្ញាធរសុខាភិបាល​ស៊ូដង់​ កាលពីថ្ងៃសៅរ៍​ទី​១​ខែ​កុម្ភៈ​ឆ្នាំ​២០២៥។

រូប​តំណាង (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហារដោយកងកម្លាំង Rapid Support Forces (RSF) នៅលើទីផ្សារ Sabrein គឺជាការវាយប្រហារចុងក្រោយបង្អស់នៅក្នុងសង្គ្រាមស៊ីវិល ដែលកំពុង​បំផ្លិច​បំផ្លាញ​ប្រទេសអាហ្វ្រិកភាគឦសាន​មួយ​នេះ។

លោក Khalid al-Aleisir រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងជាអ្នកនាំពាក្យរដ្ឋាភិបាល បានថ្កោលទោសការវាយប្រហារនេះ ដោយនិយាយថា អ្នកស្លាប់បាត់បង់ជីវិតរួមមានស្ត្រី និងកុមារជាច្រើន។ លោក​បាន​និយាយ​ថា ការ​វាយ​ប្រហារ​នេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​យ៉ាងធំ។

លោក Khalid បានធ្វើសេចក្តីថ្លែងការណ៍មួយថា៖ «អំពើឧក្រិដ្ឋកម្មនេះ បន្ថែមទៅលើកំណត់ត្រាបង្ហូរឈាមនៃកងជីវពលនេះ។ វា​ជា​ការ​បំពាន​យ៉ាង​ខ្លាំង​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ»។

កាលពីសប្តាហ៍មុន មនុស្សប្រហែល ៧០​នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់ RSF ទៅលើមន្ទីរពេទ្យ​ដែល​មាន​តែមួយគត់នៅក្នុងទីក្រុង El Fasher នៃ​តំបន់ Darfur។

គួរ​បញ្ជាក់​ថា សង្គ្រាម​ស៊ីវិល​​នៅ​ស៊ូដង់ បានសម្លាប់មនុស្សជាង ២៨ ០០០​នាក់ ហើយ​បានបង្ខំមនុស្សរាប់លាននាក់ឲ្យ​ភៀសខ្លួនចេញពីផ្ទះ​សម្បែង​របស់ពួកគេ និងបានធ្វើឲ្យគ្រួសារមួយចំនួន​ត្រូវ​បរិភោគស្មៅ​ដើម្បីរស់ ខណៈដែលទុរ្ភិក្សកំពុង​កើត​ឡើង​នៅ​ក្នុង​តំបន់​ខ្លះ​នៃ​ប្រទេស៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ វិនាទី មុន

ស្លាប់​ ៥៤​នាក់​នៅ​ស៊ូដង់ ក្រោយ​ក្រុម​ប៉ារ៉ា​យោធា​វាយ​ប្រហារ​ចំ​ផ្សារ​មួយ​កន្លែង

ព័ត៌មានជាតិ១០ នាទីutes មុន

រាជរដ្ឋាភិបាលរើសបានបេក្ខជនមានសមត្ថភាព ៤០០នាក់ទៀតឱ្យចូលរៀននៅបណ្ឌិត្យសភានគរបាលកម្ពុជា

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកអភិបាលខេត្តក្រចេះ ចុះពិនិត្យមូលដ្ឋាន ​ដើម្បី​ជួយ​សង្គ្រោះស្រូវរដូវប្រាំងដែលកំពុងខ្វះទឹក

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋបាលរាជធានី ត្រៀមរៀបចំស្តង់លក់ម្ហូបអាហារ កន្លែងប្រគំតន្ត្រី គូរគំនូរ សៀករហ័សកម្ម បម្រើភ្ញៀវ មកដើរលេងកំសាន្ត ផ្លូវថ្មើរជើង (walk street)

Sokha Hotels

ព័ត៌មានពេញនិយម