ព័ត៌មានជាតិ
លោក វង្សី វិស្សុត ទៅបំពេញទស្សនកិច្ចនៅជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
ដោយទទួលបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។

តាមការគ្រោងទុក លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត នឹងមានជំនួបពិភាក្សាការងារជាមួយសមាជិកគណៈរដ្ឋមន្ត្រីជប៉ុន និងថ្នាក់ដឹកនាំសំខាន់ៗ ជាអាទិ៍ រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងនិងទូរគមនាគមន៍ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខសេដ្ឋកិច្ច អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងប្រធាន JICA។ ដែលនេះជំនួបទាំងនេះដើម្បីសិក្សាអំពីប្រព័ន្ធអភិបាលកិច្ចជប៉ុន ពិសេសពិភាក្សា ផ្លាស់ប្តូរបទពិសោធ និងចំណេះដឹងពាក់ព័ន្ធការពង្រឹងមុខងារ និងភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងនាមជាសេនាធិការដ៏សំខាន់មួយរបស់នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី ព្រមទាំងសិក្សាស្វែងយល់អំពីគោលនយោបាយសំខាន់ៗពាក់ព័ន្ធនឹងវិស័យរដ្ឋបាល ច្បាប់ ការតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល និងទិដ្ឋភាពពាក់ព័ន្ធមួយចំនួនទៀត។
គោលបំណងដ៏សំខាន់នោះ គឺការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតសម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងទំនាក់ទំនងប្រជាជននិងប្រជាជន។

ក្រៅពីជំនួបខាងលើនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ នឹងមានជំនួបពិភាក្សាជាមួយប្រធាន JETRO និងប្រធានសមាគមជប៉ុន និងកម្ពុជា (JCA) ផងដែរ ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការវិនិយោគនិងធ្វើធុរកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់អំពីកង្វល់ និងបញ្ហាប្រឈមដែលវិនិយោគគិនជប៉ុនកំពុងជួបប្រទះ សំដៅស្វែងរកដំណោះស្រាយ សម្រួលដល់ការធ្វើធុរកិច្ច និងជំរុញការវិនិយោគនៅកម្ពុជា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏នឹងអញ្ជើញធ្វើដំណើរទៅកាន់ខេត្តគូម៉ាម៉ូតូ (Kumamoto) ដែលមានទីតាំងនៅភាគនិរតីនៃប្រទេសជប៉ុន ដើម្បីជួបជាមួយអភិបាលខេត្តកូម៉ាម៉ូតូ និងប្រធានសមាគមន៍ឧស្សាហកម្មកូម៉ាម៉ូតូ ដើម្បីដកពិសោធ ពីជោគជ័យរបស់តំបន់នេះក្នុងការទាក់ទាញការវិនិយោគក្នុងវិស័យឧស្សាហកម្មនិងការរីចម្រើនផ្នែកបច្ចេកវិទ្យា ក៏ដូចជាការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិនៅប្រទេសជប៉ុន។

ដំណើរទស្សនកិច្ចនេះ បង្ហាញអំពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ការពង្រឹងអភិបាលកិច្ចប្រព័ន្ធការងារ ក៏ដូចជាពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ជាពិសេសដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពក្នុងការអនុវត្តនូវមុខងារគន្លឹះ និងមុខងារស្នូលមួយចំនួនរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី