ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ថោង សុគន្ធា៖ កម្ពុជា-ថៃ រួមគ្នាធ្វើឱ្យសម្រេចកម្មវិធីបណ្តាញយុវជនលើកទី៤ ស្តីពីការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន
ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកឡើងថា កម្ពុជា-ថៃ រួមគ្នាធ្វើឱ្យសម្រេចកម្មវិធីបណ្តាញយុវជនលើកទី៤ ស្តីពីការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន។

ឧត្តមសេនីយ៍ឯក ថោង សុគន្ធា លើកឡើងបែបនេះ ក្រោយជំនួបពិសាអាហារសាមគ្គីស្វាគមន៍ប្រតិភូនូវកម្មវិធីបណ្តាញយុវជនលើកទី៤ ផ្លាស់ប្តូរចែករំលែកចំណេះដឹងពីវិធីបង្ការនិងដោះស្រាយបញ្ហាគ្រឿងញៀននៅខេត្តសៀមរាប នាថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៥ ក្រោមវត្តមានចូលរួមពីយុវជនពីបណ្ដាប្រទេសចំនួន៩ មានកម្ពុជា ថៃ មីយ៉ាន់ម៉ា ព្រុយណេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ និងចិន។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានលើកឡើងពីកិច្ចខិតខំអនុវត្ត និងចាត់វិធានការតាមច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ តាមរយៈការផ្សព្វផ្សាយអប់រំ បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ យុវជន សិស្ស និស្សិតនៅតាមគ្រឹះស្ថានសិក្សា សហគមន៍ពីបញ្ហាគ្រឿងញៀន ដែលអាចនឹងបង្កឲ្យមានអសន្តិសុខ បាត់សណ្តាប់ធ្នាប់ប៉ះពាល់ដល់សុវត្ថិភាពរបស់ភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តសៀមរាប។

លោកស្រី ចេរ៉ាផាត់ កាន់ចាណាប្រាឌីត នាយកគ្រប់គ្រងអភិវឌ្ឍន៍ធនធានមនុស្ស ONCB ថ្លែងដោយក្តីរីករាយចំពោះកិច្ចសហការប្រតិបត្តិការគ្រប់ជ្រុងជ្រោយដ៏ល្អពីកម្ពុជាក្នុងការចូលរួមអនុវត្តនូវកម្មវិធីបណ្តាញយុវជនលើកទី៤ ផ្លាស់ប្តូរចែករំលែកចំណេះដឹងពីវិធីបង្ការ និងដោះស្រាយបញ្ហាគ្រឿងញៀនកម្ពុជានៅសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេស៊ា និងសាលាបឋមសិក្សាវត្តរាជបូព៌ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងមិត្តភាពជិតស្និទ្ធរបស់ស្ថាប័នត្រួតពិនិត្យគ្រឿងញៀននៃប្រទេសយើងទាំងពីរកម្ពុជា-ថៃ។ ម្ស៉ាង នឹងបង្កើតបានគំនិតឆ្នៃប្រឌិតសម្រាប់ការបង្ការ និងដោះស្រាយបញ្ហាគ្រឿងញៀនជាក្រុមរបស់យុវជនក្នុងតំបន់ភូមិសាស្រ្តនីមួយៗពង្រីកលទ្ធផលឆ្ពោះទៅរកការអភិវឌ្ឍន៍ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាពចំពោះបញ្ហាគ្រឿងញៀនក្នុងតំបន់អាស៊ាន។
ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានថ្លែងអំណរគុណដល់ភាគីមិត្តថៃក៏ដូចជាប្រតិភូនៃបណ្ដាញយុវជនលើកទី លើកទី៤ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ដែលបានរួមសហការគ្នាបង្កលក្ខណ:ងាយស្រួលដល់ទស្សនកិច្ចនិងសិក្សាស្វែងយល់លើទឹកដីខេត្តសៀមរាបដ៏ដ៏ស្រស់ត្រកាលរបស់កម្ពុជា។

ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បន្តថា គ្រឿងញៀន ជាបញ្ហាសង្គមដ៏ស្មុគស្មាញ បានបំផ្លិចបំផ្លាញសុខភាព ថវិកា សុភមង្គល អនាគតអ្នកប្រើប្រាស់ផ្ទាល់ និងជីវភាពក្រុមគ្រួសារ បង្កអំពើហិង្សា និងឧក្រិដ្ឋកម្មនៅក្នុងសហគមន៍។គ្រឿងញៀនក៏បានបង្កឱ្យមានអំពើអសកម្មក្នុងសង្គម ប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម។ ដូច្នេះការងារអប់រំ បង្ការបញ្ហាគ្រឿងញៀន គឺជាការងារដ៏សំខាន់ ព្រោះថាបើនរណាម្នាក់ធ្លាក់ទៅប្រើប្រាស់គ្រឿងញៀនវានឹងក្លាយទៅជាអ្នកញៀន ហើយនៅពេលដែលក្លាយខ្លួនទៅជាអ្នកញៀនគ្រឿងញៀនគឺមិនងាយឬមិនអាចបញ្ឈប់ ហើយការងារអប់រំបង្ការបញ្ហាគ្រឿងញៀនគឺផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់យុវជនធ្វើការសម្រេចចិត្ត និងជាមូលដ្ឋានសម្រាប់ធ្វើការទប់ទល់ការលួងលោម បោកបញ្ឆោត ក៏ដូចជាមូលដ្ឋានស្វែងរកកិច្ចអន្តរាគមន៍។
លោក ក៏បានផ្តាំដល់យុវជនត្រូវបន្តពង្រឹង និងប្រកាន់ជំហរច្បាស់លាស់មិនត្រូវការគ្រឿងញៀន ចូលរួម និងផ្តល់ការផ្សព្វផ្សាយអប់រំឱ្យបានកាន់តែទូលំទូលាយ ដើម្បីឱ្យមិត្តភក្តិនិងប្រជាពលរដ្ឋទូទៅបានយល់ដឹងកាន់តែច្បាស់ ចូលរួមកាន់តែសកម្មក្នុងចលនាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបន្តពង្រឹងខ្លួនឈានឆ្ពោះទៅជាអ្នកដឹកនាំ ពិសេសលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីសេចក្តីសុខ និងភាពចម្រុងចម្រើនដល់ក្រុមគ្រួសារ មិត្តភក្តិ និងសង្គមជាតិការពារបាននូវសន្តិសុខ សុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍសង្គមជាតិ។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ជាអ្នកសម្របសម្រួលដឹកនាំ បានបញ្ជាក់បន្ថែមថា កញ្ញា ប៊យ ចន្ទភូមី និស្សិតសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងជាសមាជិកម្មវិធីបណ្តាញយុវជនលើកទី៣ បានចែករម្លែកពីរបៀបបដិសេធគ្រឿងញៀនក្នុងចំណោមយុវវ័យនិងអត្ថប្រយោជន៍នៃApp NoDrug ដល់ប្រតិភូនៅខេត្តសៀមរាប និងលោក អន គុណរ័ត្ន នាយកសាលាវត្តរាជបូព៌ បានបង្ហាញជូននូវការងារអភិវឌ្ឍកម្មវិធីសិក្សា គុណភាពការអប់រំ ការចលនាកៀរគរប្រភពធនធាន បំណិនជីវិត សិល្ប: កីឡា និងការផ្សព្វផ្សាយ អប់រំពីការងារសង្គម ពិសេសគ្រឿងញៀន៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ