Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងធនធានទឹក ណែនាំក្រុមការងារក្រសួង ត្រៀមអន្តរាគមន៍ជូនពលរដ្ឋករណីមានការខ្វះខាតទឹកសម្រាប់បង្កបង្កើនផល

បានផុស

នៅ

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានណែនាំដល់ក្រុមការងាររបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារស្រោចស្រព និងត្រូវត្រៀមជានិច្ចសម្រាប់កិច្ចអន្តរាគមន៍បន្ទាន់ក្នុងករណីមានការខ្វះខាតទឹកសម្រាប់បង្កបង្កើនផល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញចុះពិនិត្យការងារអន្តរាគមន៍បូមទឹក ដើម្បីជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាកសិករប្រមាណ ៤៨៦ហិកតា នៅតាមបណ្តាសង្កាត់នានា នៃក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងយកចិត្តដាក់ខ្ពស់ក្នុងការអន្តរាគមន៍បូមទឹកពីប្រភពនានា ក្នុងគោលដៅបម្រើដល់ការងារស្រោចស្រពផ្ទៃដីស្រូវរដូវប្រាំងឱ្យបានគ្រប់គ្រាន់ ព្រមទាំងដោះស្រាយនូវទុក្ខកង្វល់ចំពោះមុខរបស់ប្រជាកសិករឱ្យអស់ពីលទ្ធភាព។ ក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយមដែលជាសេនាធិការ បានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ធ្វើអន្តរាគមន៍តាមគ្រប់មធ្យោបាយ ដើម្បីបូមទឹកពីបណ្តាទីតាំងដែលមានទឹក ហើយបញ្ជូនទឹកទៅជួយសង្គ្រោះតំបន់ដែលប្រឈមនឹងការខ្វះទឹក ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត។

សូមជម្រាបថា កិច្ចអន្តរាគមន៍បូមទឹកបានចាប់ផ្តើមតាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីតាំងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត ៦៥សេះចំនួន ១គ្រឿង និងម៉ាស៊ីនបូមទឹករបស់ប្រជាកសិករ ៣គ្រឿង ដើម្បីបូមទឹកពីប្រភពស្ទឹងពោធិ៍សាត់ ទៅជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករប្រមាណ ៤៨៦ហិតា នៅក្នុងភូមិក្រាំងតាសែន ភូមិសាលាគំរូ សង្កាត់ព្រៃញី និងភូមិកែវសុវណ្ណ សង្កាត់បន្ទាយដី នៃក្រុងពោធិ៍សាត់។ គិតមករហូតមកដល់ពេលនេះ ការងារអន្តរាគមន៍បូមទឹកសម្រេចបានប្រមាណ ៤៣៥ហិកតា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម