ព័ត៌មានជាតិ
លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី ០២ ខែកុម្ភៈនេះ បានបង្ហោះសារនៅលើបណ្តាញសង្គម ចូលរួមអបអរសាទរ ដែលប្រាសាទអង្គរវត្ត បានជាប់ឈ្មោះជាទីកន្លែងទស្សនាដ៏ល្បីបំផុតនៅក្នុងពិភពលោក ក្នុងចំណោមកន្លែងល្បីៗបំផុតទាំង៣២ ។

យោងតាមការចុះផ្សាយគេហទំព័រ U.S News & World Report ស្តីពីការធ្វើដំណើរជុំវិញពិភពលោកដើម្បីស្វែងរកទីតាំងប្រវត្តិសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍ បានចាត់ថ្នាក់ ប្រាសាទអង្គរវត្ត ស្ថិតនៅលើកំពូលតារាងលេខ១ ដេញតាមពីក្រោយដោយចំណាត់ថ្នាក់លេខ២ គឺ Sydney Opera House: Sydney (ប្រទេសអូស្រ្តាលី) និង Eiffel Tower: Paris (ប្រទេសបារាំង)។
ប្រភពដដែល បានគូសរំលេចថា ប្រាសាទបុរាណដែលលាតសន្ធឹងពាសពេញឧទ្យានបុរាណវិទ្យាអង្គរ គឺជាកន្លែងបុរាណវត្ថុដ៏សំខាន់បំផុតមួយរបស់អាស៊ីអាគ្នេយ៍។ ប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនេះ បង្ហាញពីសំណល់នៃរាជធានីនៃអាណាចក្រខ្មែរពីសតវត្សទី៩ ដល់សតវត្សទី ១៥ រួមទាំងបូជនីយដ្ឋានសាសនាដ៏ធំបំផុតរបស់ពិភពលោក។

តាមការចុះផ្សាយរបស់ U.S News & World Report ក៏បានណែនាំដល់អ្នកធ្វើដំណើរជុំវិញពិភពលោក
សូមពិចារណាកក់ដំណើរកម្សាន្តទេសចរណ៍ មកមើលប្រាសាទអង្គរវត្ត ដើម្បីយល់កាន់តែច្បាស់ពីប្រវត្តិរបស់ប្រាសាទ និងស្ថាបត្យកម្មខ្មែរដ៏អស្ចារ្យ។ ប្រភពដែលបញ្ជាក់ទៀតថា៖« មុននឹងចាកចេញពីរមណីយដ្ឋានបុរាណ អ្នកទេសចរត្រូវប្រាកដថាឡើងដល់កំពូលប្រាសាទអង្គរវត្តដើម្បីទទួលបានទិដ្ឋភាពដ៏អស្ចារ្យពិតប្រាកដ។ បន្ទាប់ពីទស្សនាប្រាសាទអង្គរវត្ត អ្នកទេសចរមិនគួរមើលរំលងទស្សនាប្រាសាទបាយ័នឡើយ»។

ក្នុងឆ្នាំ ២០២៤ រមណីដ្ឋានបុរាណអង្គរ ដែលជាកន្លែងទេសចរណ៍ដ៏ទាក់ទាញនៅកម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសជាង ១ លាននាក់។ ចំនួននេះមានការកើនឡើងជាង ២៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ ដែលមានភ្ញៀវទេសចរបរទេស ៧៩៨,០៦៩ នាក់។
ក្នុងនោះគ្រឹះស្ថានអង្គរ រកចំណូលបានជាង ៤៧ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនា មានការកើនឡើង ជាង ២៨ ភាគរយ។ នេះបើយោងតាមរបាយការណ៍ពីគ្រឹះស្ថានអង្គរដែលគ្រប់គ្រងការលក់សំបុត្រចូលទស្សនា៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៤ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានជាតិ៨ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ