ព័ត៌មានជាតិ
ប្រព័ន្ធរំដោះទឹកលិចលើកំណាត់ផ្លូវជាតិលេខ៤ និងបណ្តោយផ្លូវរថភ្លើងសម្រេចបានជាង ៦៦%
គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ លើកំណាត់ផ្លូវជាតិលេខ៤ និងតាមបណ្តោយផ្លូវរថភ្លើង សម្រេចវឌ្ឍនភាពបាន ៦៦,៥០% ខណៈកម្មករជំនាញកំពុងមមារញឹកទាំងថ្ងៃយប់ធ្វើលើការងារនេះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ លើកំណាត់ផ្លូវជាតិលេខ៤ និងតាមបណ្តោយផ្លូវរថភ្លើង សម្រេចវឌ្ឍនភាពបាន ៦៦,៥០% ហើយ។
គម្រោងនេះអនុវត្តដោយក្រុមហ៊ុនសាងសង់ PPPP-TCM JV ដែលមានទំហំការងារ ១.) ការងារសាងសង់លូប្រអប់តាមបណ្តោយផ្លូវជាតិលេខ៤ ខាងឆ្វេងដៃ ក្នុងចន្លោះ PK 14+050 ដល់ 19+700 និង ២.) ការងារកាយស្តារប្រឡាយប្រវែង៦១០០ម៉ែត្រ ការងារដំឡើងលូអ៊ុយ ប្រវែង ១៩៧០ម៉ែត្រ ការងារសាងសង់លូប្រអប់ផ្លូវឆ្លងកាត់ចំនួន ៩ទីតាំង និងការងារសាងសង់ទ្វារទឹក ៤ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ចន្លោះ PK15+450 ដល់ 23+550 និងត្រួតពិនិត្យបច្ចេកទេសដោយអគ្គនាយកដ្ឋានជំនាញ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

ពាក់ព័ន្ធការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូនេះដែរ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានកំពុងគាស់កកាយ ជួសជុល ពង្រីក និងរៀបចំប្រព័ន្ធលូនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យស្របទៅតាមកំណើនប្រជាជន និងទីតាំងអាទិភាព ដើម្បីកាត់បន្ថយការលិចលង់ដោយទឹកភ្លៀង។
បើតាមមន្ទីរ ស្ថានភាពប្រឡាយបឹងត្របែក មានទទឹងមធ្យម ៦ម៉ែត្រ ដែលមានសមត្ថភាពបង្ហូរទឹកត្រឹម ១២ម៉ែត្រគូបក្នុង១វិនាទីប៉ុណ្ណោះ បណ្តាលឱ្យក្នុងពេលទឹកភ្លៀងធ្លាក់ខ្លាំងលើសកំពស់ ៤០មមក្នុង១ម៉ោង ទឹកភ្លៀងបានលិចលង់រយៈពេលយូរនៅផ្នែកខ្លះនៃភូមិសាស្ត្រខណ្ឌបឹងកេងកង ចំការមន ៧មករា និងខណ្ឌដូនពេញ ។

ដើម្បីដោះស្រាយបញ្ហាទឹកលិចខាងលើ ផ្លូវលេខ ១០៥ ជាប់ប្រឡាយបឹងត្របែក ចាំបាច់ត្រូវពង្រីកពីទទឹង ៦ម៉ែត្រ ទៅទទឹង១២ម៉ែត្រ ដើម្បីឱ្យបង្កើនការបង្ហូរទឹកប្រឡាយនេះពី ១២ម៉ែត្រគូបក្នុង១វិនាទី កើនដល់ ២៤ម៉ែត្រគូបក្នុងវិនាទី ទើបបង្ហូរទឹកហូរទាន់។ ក្នុងករណីនេះ ក្រោមផ្លូវលេខ ១០៥ជាប់ប្រឡាយនេះ ត្រូវដាក់លូប្រអប់ខ្នាតធំទទឹង ៦ម៉ែត្រ ជម្រៅ ៣ម៉ែត្ររីឯខាងលើត្រូវស្ថាបនាផ្លូវដដែល។
មន្ទីរសាធារណការ រាជធានីភ្នំពេញ បញ្ជាក់ថា៖«ការងារនេះការដ្ឋានបានសាងសង់ជាង ៤ខែមកហើយ ដែលគិតត្រឹមថ្ងៃនេះ ការងារសម្រេចបានជាង ៦០% ហើយនឹងបញ្ចប់នៅខែឧសភាឆ្នាំ២០២៥ខាងមុខ ដែលនឹងសង្ឃឹមថា លូប្រអប់ខ្នាតធំនេះ នឹងរួមចំណែកជួយកាត់បន្ថយការលិចលង់ភូមិសាស្ត្រខាងលើបាន» ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ