Connect with us

ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញចុះពិនិត្យទីតាំងបាក់ច្រាំងនៅជ្រោយចង្វារ ដើម្បីចាត់វិធានការ

បានផុស

នៅ

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងចំនួន៣កន្លែង ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ដើម្បីចាត់វិធានការចាក់ដីទប់ និងរិះរកវិធានការបង្ការ ទប់ស្កាត់ កុំឱ្យបាក់មានភាពយូរអង្វែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងដែលបានបាក់ ហើយលោក ឃួង ស្រេង ចុះត្រួតពិនិត្យ និងចាត់វិធានការទប់ស្កាត់នេះ រួមមាន៖ទី១ ការបាក់ស្រុតច្រាំងទន្លេមេគង្គ ប្រវែងប្រមាណ ៣០ម៉ែត្រ នៅចំណុចផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ក្រោយពីបានបាក់ស្រុត កាលពីវេលា៩និង៣០នាទីព្រឹកម្សិលម៉ិញ។ ទីតាំងទី២ នៅវត្តបាក់ខែង សង្កាត់បាក់ខែង និងទីតាំងទី៣ នៅចំណុចមុខអនុវិទ្យាល័យចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។

ក្នុងឱកាសនៃការចុះពិនិត្យ លោក ឃួង ស្រេង បានណែនាំឱ្យមន្ត្រីជំនាញ រុះរើសំណង់ដែលខូចខាត រួចដាក់គ្រឿងចក្រជាបន្ទាន់ ដោយចាក់ដីលុបដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេនៅផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ និងនៅចំណុចបាក់ស្រុតនៅចំណុចមុខអនុវិទ្យាល័យចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វាជាបន្ទាន់។ ជាមួយគ្នានេះ លោក ឃួង ស្រេងក៏បានណែនាំបន្ថែមឱ្យលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ដែលទទួលបន្ទុកលើការងារនេះ ធ្វើលិខិតស្នើទៅក្រសួងធនធានទឹក និងឧត្តុនិយម សុំមន្ត្រីជំនាញរបស់ក្រសួងចុះមកសិក្សានៅទីតាំងទាំង២ខាងលើ ដើម្បីបង្វែផ្លូវទឹកធ្វើយ៉ាងណាកុំឲ្យទឹកហូរមកបុកទីតាំងទាំងពីរនេះបន្តទៀត។

គូរបញ្ជាក់ថា កាលពីនារសៀលថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២៥ មានករណីបាក់ស្រុតច្រាំងទន្លេ ប្រវែងប្រមាណ ៣០ម៉ែត្រ  ជិតដល់ផ្លូវបេតុង នៅចំណុចផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា បានធ្វើឱ្យប៉ះពាល់ជនរងគ្រោះចំនួន៣ម្ចាស់ ក្នុងនោះម្ចាស់ផ្ទះទី១ ដែលបានបាក់ទាំងស្រុង មានឈ្មោះ ឌី មីន អស់ផ្ទះចំនួន២៤បន្ទប់ ជាប្រភេទឥដ្ឋប្រក់ស័ង្កសី ទំហំ២០ម៉ែត្រ គុណ៣០ម៉ែត្រ។ ម្ចាស់ផ្ទះទី២ មានឈ្មោះ អ៊ុយ សម្បត្តិ ផ្ទះសង់អំពីឥដ្ឋបប្រកសង្កសី មានស្នាមប្រេះខ្លាំង មានប្រវែង ១០គុណ ៣០ម៉ែត្រ គឺមិនអាចរស់នៅបាន។ ម្ចាស់ផ្ទះទី៣ឈ្មោះ ឌី ជា ផ្ទះសង់អំពីដែកប្រក់សង្កសី មានបីបន្ទប់ ប្រវែង ១០ម៉ែត្រ គុណនិង៣០ម៉ែត្រ គឺមិនអាចរស់នៅបាន។

សំណង់ខាងលើដែលបាក់ស្រុតនេះ ជាប្រភេទសំណង់ថ្មី បានសាងសង់រួចប្រហែល១ឆ្នាំ ហើយទីតាំងដែលសាងសង់សំណង់នេះដែរជាទីតាំងចាក់សំរាម  ហើយម្ចាស់សំណង់បានចាក់ដីនិងខ្សាច់ធ្វើសំណង់បន្ទប់ជួល បើទោះបីអាជ្ញាធរសង្កាត់ណែនាំយ៉ាងណាក៏ដោយក៏ពួកគាត់នៅតែបន្តការសាង់សង់ និងជួលឲ្យប្រជាពលរដ្ឋស្នាក់នៅដដែរ ទើបង្កឱ្យមានហានិភ័យបែបនេះ៕ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៦ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៧ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម