Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្ម៖ បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទី លោក ឌិត ទីណា នារសៀលថ្ងៃទី ០២​ ខែ កុម្ភៈនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា «បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណេររបស់រដ្ឋមន្រ្តី ដោយភ្ជាប់ការស៊ែរពីហ្វេសប៊ុករបស់ តារាចម្រៀងលោក ខេមរៈ សិរីមន្ត ដែលបានបង្ហោះសារ បែបអន់ចិត្តថា៖«មិនថាចម្រៀង មិនថាជួយប្រជាជន និងរឿងផ្សេងៗទៀត សម័យបំបាត់ទឹកចិត្តអ្នកជួយ លើកទឹកចិត្តអ្នកជេរ ខ្ញុំមិនយល់ទាល់តែសោះ»។


លោក ខេមរៈ សិរីមន្ត ដាច់ចិត្តបង្ហោះសារនេះ បន្ទាប់ពីរូបលោក និងអ្នក​សិល្បៈ​បាន​ចូល​រួម​ក្នុង​គំនិត​ផ្ដួចផ្ដើម​ទិញ​ស្រូវ​ពី​កសិករ​ដែល​ជួប​ការ​លំបាកកង្វះទីផ្សារ និងលក់ស្រូវបាន​តម្លៃ​ទាប។ ផ្ទុះទៅវិញសកម្មមនុស្សធម៌នេះ មិនត្រឹមតែទទួលបានការកោតសើរនោះទេ បែរជាអ្នកលេងបណ្តាញសង្គមមួយចំនួនបានរិះគន់រូបលោក និងអ្នកសិល្បៈទៅវិញ។

ក្នុងនោះអ្នកលេងបណ្តាញសង្គមខ្លះបានរិះគន់ថា៖«ក្រុមតារា ចេញសម្តែងតាមវាលស្រែ។ ក្រុមតារាឧកញ៉ាពូកែយកមុខ»។ ទោះជាយ៉ាងណាក្តី ក៏មានអ្នកលេងបណ្តាញសង្គមខ្លះចូលទៅ Comments លើកទឹកចិត្តលោក ខេមរៈ សិរីមន្ត ឱ្យបន្តសកម្មភាពមនុស្សធម៌ កុំខ្វល់ពីអ្នករិះគន់អគតិមួយចំនួន។

ចំណែកក្រសួងកសិកម្មវិញ កន្លងទៅទោះបីជាមន្រ្តីថ្នាក់ជាតិ និងក្រោមជាតិ ខិតខំប្រឹងប្រែងក្នុងការជួយអន្តរាគមន៍ដល់កសិករពាក់ព័ន្ធការដាំដុះ ស្រោចស្រពដំណាំ ស្វែងរកទីផ្សារក៏ដោយ តែងតែទទួលការរិះគន់។
ទោះជាយ៉ាងលោក ឌិត ទីណា ធ្លាប់បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបម្រើប្រជាជនកម្ពុជា ដោយសង្កត់ធ្ងន់ថា លោកនឹងបន្តផ្តោតលើតម្រូវការរបស់កសិករ និងការអភិវឌ្ឍន៍កសិកម្ម ដើម្បីលើកកម្ពស់ជីវភាពកសិករ បើទោះបីជាមានការរិះគន់អវិជ្ជមានពីអ្នករិះគន់មួយចំនួនក៏ដោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម