ព័ត៌មានជាតិ
វិហារអ៊ិស្លាមតម្លៃ ៧ ម៉ឺនដុល្លារត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅស្រុកអូរគ្រៀងសែនជ័យ
លោក នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ ថ្នាក់ដឹកនាំខេត្តក្រចេះ និងតំណាងអង្គការមូលនិធិអ៉ីម៉ាន់កម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាង ៣០០នាក់។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថានេះជាសមិទ្ធផលថ្មីសន្លាងមួយទៀតលើទឹកដីស្រុកអូរគ្រៀងសែនជ័យដែលជាស្រុកថ្មីមួយរបស់ខេត្តក្រចេះ ដែលទើបនឹងបង្កើត ហើយវិហារនេះនឹងប្រើប្រាស់ជាប្រយោជន៍របស់បងប្អូនខ្មែរឥស្លាមដែលរស់នៅក្នុងឃុំអូរគ្រៀង និងរស់នៅជុំវិញតំបន់នេះមកប្រតិបត្តិសាសនា របស់ខ្លួនគោរព។


លោករដ្ឋមន្ត្រីបានអំពាវនាវដល់បងប្អូនខ្មែរឥស្លាមចូលរួមថែរក្សាវិហារ ដែលកសាងដោយ ថវិកាសប្បុរសជនឱ្យបានល្អ ដើម្បីទុកប្រើប្រាស់សម្រាប់ពេលយូរអង្វែងទៀត។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបាន ថ្លែងថាកម្ពុជាត្រូវបានគេវាយតម្លៃខ្ពស់លើដំណើរការនៃការកសាងសុខសន្តិភាព និងការបង្រួបបង្រួមជាតិ ក្រោមអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន បញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញជូនជាតិ ដែលជាមេរៀនប្រវត្តិសាស្ត្រមួយយ៉ាងសំខាន់សម្រាប់បណ្តាប្រទេសនានាដកស្រង់បទពិសោធអនុវត្តដើម្បីបានសុខសន្តិភាព និងធានាបាននូវសន្តិភាពឱ្យបានគង់វង្ស។
ជាមួយគ្នានេះ ប្រទេសនានានៅលើពិភពលោកក៏បានវាយតម្លៃខ្ពស់និងកោតសរសើរកម្ពុជាពីសុខដុមនីយកម្មសាសនាក្នុងសង្គមកម្ពុជា។ លោករដ្ឋមន្ត្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសាមគ្គីភាពជាតិ និងថែរក្សាសុខសន្តិភាពដែលរកបានដោយពិបាកនេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត, មានសុខសន្តិភាព គឺមានអ្វីៗទាំងអស់។
លោក Mohd Kahliab Bin Zainal Abidin ស្ថាបនិកនៃអង្គការមូលនិធិអ៉ីម៉ាន់កម្ពុជា និងជាតំណាងម្ចាស់ជំនួយបានថ្លែងថា វិហារឥស្លាមមាតាបិតា ណាជ្ជីម រីចយ៉ាល់ មានទីតាំងស្ថិតក្នុងភូមិស្រែអំពិល ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះមានទំហំទទឹង ១០ ម៉ែត្រ និងបណ្តោយ ១៥ ម៉ែត្រសាងសង់អំពីបេតុង។ គម្រោងនេះចាប់ផ្តើម សាងសង់នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤ ដោយចំណាយថវិកាចំនួន ៦៩ ៦៧១ ដុល្លារអាម៉េរិកដែលជាអំណោយរបស់សប្បុរសជនមកពីប្រទេសសិង្ហបុរី។




សម្រាប់លោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា, បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ។ លោកបានបង្ហាញការរីករាយសប្បាយចិត្តដែលត្រូវបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិហារឥស្លាមនេះ និងបង្ហាញពីទំនាក់ទំនងការទូតដ៏ល្អប្រសើររវាងកម្ពុជា និងម៉ាឡេស៊ី និងក៏ជាទំនាក់ទំនងល្អរវាងប្រជាជននិងប្រជាជនផងដែរ។





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ