Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ថា បើកាណាដា ព្រមក្លាយជារដ្ឋទី៥១របស់អាមេរិកមែន មិនបាច់ខ្វល់រឿងពន្ធអ្វីទេ

បានផុស

នៅ

ជាថ្មីម្តងទៀត ប្រមុខសេតវិមានលោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យប្រទេសកាណាដា ចូលរួមជាមួយសហរដ្ឋអាមេរិកមកក្នុងនាមជារដ្ឋទី៥១ ព្រោះថា បើពួកគេព្រមមែន នោះមិនចាំបាច់ខ្វល់រឿងបង់ពន្ធអ្វីទេ។ នេះបើតាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអាទិត្យទី២ខែកុម្ភៈឆ្នាំ២០២៥។

លោក ដូណាល់ ត្រាំ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រាន់តែឡើងកាន់តំណែងភ្លាម ប្រធានាធីបតីអាមេរិក បានដើរបង្កជម្លោះពាណិជ្ជកម្មជាមួយប្រទេសជាច្រើនដូចជាចិន ម៉ិកស៊ិក និងកាណាដានេះជាដើម ហើយក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យទី២ខែកុម្ភៈ លោក ត្រាំ ប្រកាសថា «យើងចំណាយប្រាក់រាប់ពាន់លាន ដើម្បីឧបត្ថម្ភធនដល់កាណាដា។ ហេតុអ្វី? បើគ្មានការគាំទ្រពីអាមេរិកទេ អ្នកជិតខាងភាគខាងជើងមួយនេះ ច្បាស់ជាលំបាកហើយដើម្បីក្លាយជារដ្ឋឋិតថេរមួយ។ ដូច្នេះជាដំណោះស្រាយ យើងសន្យាថា នឹងយកពន្ធទាប និងផ្តល់ការការពារផ្នែកយោធាកាន់តែប្រសើរសម្រាប់ប្រជាជនកាណាដា ហើយមិនមានពន្ធគយទៀតទេ»។

នៅដើមឆ្នាំនេះ លោក ត្រាំ បានបង្ហាញគំនិតចង់ដាក់បញ្ចូលប្រទេសកាណាដា ជារដ្ឋទី៥១របស់អាមេរិក ដោយប្រើការបង្ខិត​បង្ខំ​ផ្នែក​សេដ្ឋកិច្ច​ ដើម្បីសម្រេចបំណងនេះ។ លោកត្អូញត្អែរជាយូរមកហើយអំពីអតិរេកពាណិជ្ជកម្មរបស់កាណាដាជាមួយសហរដ្ឋអាមេរិក ហើយ​បានប្រាប់អ្នកកាសែត​ថា ព្រំដែនគ្រាន់​តែ​ជា «បន្ទាត់ដែលគូរដោយសិប្បនិម្មិត» ប៉ុណ្ណោះ។ 

បើយោងតាមទិន្នន័យរបស់ការិយាល័យជំរឿនសហរដ្ឋអាមេរិក, ឱនភាពពាណិជ្ជកម្មសរុបរបស់​អាមេរិកនៅក្នុងទំនិញ និងសេវាកម្មជាមួយកាណាដា មានចំនួន ៤០.៦​ពាន់លានដុល្លារក្នុងឆ្នាំ​២០២៣។ ឱនភាព​នេះ ត្រូវបានជំរុញដោយការនាំចេញថាមពល ដោយ​អាមេរិកទិញប្រេងឆៅ​ពី​កាណាដាច្រើនជាង ៤​លានបារ៉ែលក្នុងមួយថ្ងៃៗក្នុងអំឡុងពេលប៉ុន្មានខែ​កន្លង​ទៅ។

នេះក៏មិនមែនជារឿងថ្មីដែរ ដែលប្រធានាធិបតីអាមេរិកទី៤៧ បង្ហាញចេតនាពង្រីកទឹកដី ពោលគឺលោកត្រាំ ចង់ទិញយកកោះ Greenland និងគ្រប់គ្រងព្រែកជីក Panama ទៀតផង ដោយលើកឡើងពីភាពចាំបាច់ផ្នែកសន្តិសុខជាតិ។ យ៉ាងណាក្តី សំណើ​ទាំង​នេះ ​ត្រូវ​បាន​គេ​បដិសេធ​ដោយ​រដ្ឋាភិបាល​ប៉ាណាម៉ា និង​ដាណឺម៉ាក យ៉ាងដាច់អហង្ការ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រុមរដ្ឋមន្ត្រី​អារ៉ាប់​ បដិសេធ​សំណើ​លោក ត្រាំ ក្នុង​ការ​បញ្ជូន​ជនជាតិ​ប៉ាឡេស្ទីន​ចេញ​ពី​ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម