Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និងសង្គមជាតិ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​ថ្លែងថា ស្ត្រី​គឺជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ ​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ​របស់​យើងទាំងអស់គ្នា​មិនអាច​ខ្វះ​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ ថ្លែង​បែបនេះ ​ខណៈពេល​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​សមាសភាព​គណៈកម្មការ​សាខា​សមាគមនារី​កម្ពុជា​ ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា ថ្នាក់ដឹកនាំ មន្ត្រី​រាជការ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ចំនួន ៦១៩​ នាក់ កាលពី​ថ្ងៃ​ព្រឹក​ថ្ងៃអាទិត្យ ៥​ កើត ខែមាឃ ឆ្នាំរោង ឆស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​ ២ ខែកុម្ភៈ ឆ្នាំ ២០២៥។

លោក​អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងថា ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​សមភាព​យេនឌ័រ និង​សិទ្ធិ​របស់​ស្ត្រី និង​ក្មេងស្រី រដ្ឋបាលខេត្ត​បាន​បង្កើន​ចំនួន​ស្ត្រី​នៅក្នុង​មុខតំណែង​គ្រប់គ្រង​ក្នុងរចនាសម្ព័ន្ធ​ដឹកនាំ​ នៃ​រដ្ឋបាលខេត្ត ក្រុង ស្រុក និង​មន្ទីរ​-​អង្គភាព ព្រមទាំង​បន្ត​លើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​សុខដុមរមនា​នៅ​ក្នុង​គ្រួសារ តាមរយៈ​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ​និង​កុមារ ទប់ស្កាត់​រាល់​ទម្រង់​ នៃ​ការរើសអើង​ប្រឆាំងនឹង​ស្ត្រី​ និង​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ អំពើ​ជួញដូរ និង​កេងប្រវ័ញ្ច​គ្រប់​ទម្រង់​ ជាពិសេស​បាន​ចាត់ វិធានការ​ក្នុងការ​ទប់ស្កាត់ ​និង​កាត់បន្ថយ​ហានិភ័យ​នានា​ដែល​ប៉ះពាល់​ដល់​សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​ និង​ក្មេងស្រី​នៅ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា។

ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​សម្រាប់​ពិធី​នា​ថ្ងៃនេះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​នាំយក​ការ​ផ្ដាំផ្ញើ​សាកសួរសុខទុក្ខ និង​ការ​នឹករលឹក​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កិត្តិយស​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ជូន​ដល់​សមាជិក​សមាជិកា​ទាំងអស់ ដែល​បាន​ចូលរួម​។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​រំលឹក​ដល់​សាវតារ​របស់​សមាគម ដោយបាន​រំលេច​នូវ​ប្រវត្តិ​ នៃ​ការ​កកើត​សមាគម​  រួមទាំង​ដំណើរ​វិវត្ត​របស់​សមាគម​តាំងពី​ដំណាក់កាល​ចូលរួម​ពលី រំដោះជាតិ មាតុភូមិ និង​ការចូលរួម​ក្នុង​សកម្មភាព​សង្គម មនុស្សធម៌​ជា​បន្តបន្ទាប់​ក្នុងសម័យ​សន្តិភាព។

ស្របពេល​ជាមួយគ្នានេះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​លើកឡើង​នូវ​គំរូ​វីរភាព​របស់​ថ្នាក់ដឹកនាំ​ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ស្វែង​រក​បាន​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ចូលរួម​អបអរសាទរ​ចំពោះ លោកស្រី គីម សុភ័ក្ត្រ ប្រធានកិត្តិយស​គណៈកម្មការ​សាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ និង​បាន​ផ្តាំផ្ញើ​ដល់​គណៈកម្មការ​សាខាសមាគម​នារី​ខេត្ត ដែល​បានប្រកាស​កែសម្រួល និង​បំពេញបន្ថែម​សមាសភាព​នា​ថ្ងៃនេះ ត្រូវ​បន្ត​ការខិតខំប្រឹងប្រែង​គ្រប់​សកម្មភាព ដូចជា​ពង្រឹង​របៀបរបប​ធ្វើការ របៀប​រាយការណ៍ ការបែងចែក​តួនាទី​ភារកិច្ច និង​ទទួលខុសត្រូវ​ទៅ​ថ្នាក់ដឹកនាំ នៃ​គណៈកម្មការ​សមាគមនារី​សាខា អនុសាខា ទូទាំង​អង្គភាព​កាន់តែ​ទូលំទូលាយ និង​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ទទួលស្គាល់ថា «​ស្ត្រី​គឺជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ​របស់​យើងទាំងអស់គ្នា​»៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៣ នាទីutes មុន

តារាសម្ដែងជើងចាស់ ក្នុងរឿង Squid Game ទទួលមរណភាពទាំងរឿងវគ្គ៣ មិនទាន់បញ្ចាំង

ព័ត៌មានជាតិ១៦ នាទីutes មុន

ទំនប់ដូនទ្រី សម្រេច​ការសាងសង់បាន ៩២ ភាគរយ គ្រោង​បញ្ចប់នៅ​អំឡុង​ខែ​តុលា​ឆ្នាំ ២០២៥

នយោបាយ១៧ នាទីutes មុន

សម្ដេចធិបតី ចំអកឱ្យ សម រង្ស៊ី នឹងសុំឱ្យអាមេរិកជួយយ៉ាងណា? បើបុគ្គលនេះបានរិះគន់លោក ត្រាំ កាលពីមុនជាប់ឆ្នោត

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

កូរ៉េ​ខាង​ជើង​ រិះគន់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិកថ្មី ដែល​ហៅ​ខ្លួន​ថា​ជា «រដ្ឋ​ទុច្ចរិត»

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ថៃមិនទាន់ធូរ! សឹងមួយប្រទេសនៅតែគ្របដណ្តប់ដោយផ្សែងពុល ក្នុងកម្រិតគ្រោះថ្នាក់

Sokha Hotels

ព័ត៌មានពេញនិយម