Connect with us

ព័ត៌មានជាតិ

ទំនប់ដូនទ្រី សម្រេច​ការសាងសង់បាន ៩២ ភាគរយ គ្រោង​បញ្ចប់នៅ​អំឡុង​ខែ​តុលា​ឆ្នាំ ២០២៥

បានផុស

នៅ

ស្រុកគោលដៅ​ចំនួន ២ ក្នុងខេត្តបាត់ដំបង គឺស្រុកមោងឫស្សី និងស្រុករុក្ខគីរី នឹងទទួលបានផ​លប្រយោជន៍​តាមរយះប្រភពទឹកពីទំនប់ទឹកដូនទ្រី ដែលជាសំណង់ស្ទាក់ទឹកដ៏ទំនើបកម្មមួយ ចាត់ទុកថាជាសំណង់ស្ទាក់ទឹកប្រវត្តិសាស្ត្រនៃ​ខេត្តបាត់ដំបងមិនធ្លាប់មាន ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីស្ថិតក្នុងស្រុករុក្ខគិរី ដែលមាន​ចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រ ពីក្រុងបាត់ដំបង រហូតមកដល់បច្ចុប្បន្នសម្រេចបានលទ្ធផល ៩២% ហើយ​គ្រោង​បញ្ចប់នៅខែតុលា ឆ្នាំ២០២៥។

គម្រោងសាងសង់​សំខាន់ៗមានដូចជា ទំនប់មេ សំណង់បង្ហៀរ រូងទូនេលពង្វាងទឹក សំណង់គ្រប់គ្រងទឹកទំនប់ បណ្តោះអាសន្នផ្នែកខាងលើ និងផ្នែកខាងក្រោម ព្រមទាំងផ្លូវក្រាលថ្មភ្នំផង។

មន្ត្រីនៃមន្ទីរជំនាញបានបញ្ជាក់ថា ទំនប់មួយនេះមានលទ្ធភាពស្រោចស្រពនៅរដូវវស្សាប្រមាណ ៣៣ ០០០ ហិកតា លើស្រុកចំនួន ២ គឺ ស្រុកមោងឫស្សីមាន ឃុំរបស់មង្គល ឃុំមោង ឃុំគារ ឃុំព្រៃស្វាយ និង ឃុំឫស្សីក្រាំង និង ស្រុករុក្ខគិរី ស្រោចស្រព លើឃុំព្រែកជីក ឃុំព្រៃត្រឡាច ឃុំស្តុកប្រវឹក និង ឃុំមុខរាជ ហើយក្នុងនោះក៏ជួយស្រោចស្រពទៅលើ ឃុំ​ស្វាយដូនកែវ ក្នុងស្រុកបាកានខេត្តពោធិ៍សាត់ផងដែរ។

នៅរដូវប្រាំង ស្រោចស្រពបានប្រមាណ ៤ ៥០០ ហិកតា លើឃុំចំនួន ៥ ក្នុងនោះមាន ឃុំគារ ក្នុងស្រុងមោងឫស្សី។ ចំណែក​​ស្រុក រុក្ខគីរី មានឃុំព្រែកជីក ឃុំព្រៃត្រឡាច ឃុំស្តុកប្រវឹក និងឃុំមុខរាជ ហើយក្រៅពីនេះក៏មានការផ្គត់ផ្គង់ទឹកស្អាត​នៅផ្នែកខាងក្រោមផងដែរ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម