ព័ត៌មានជាតិ
អ្នកចូលរួមរត់២០នាក់ ទទួលបានមេដាយក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុននៅខេត្តរតនគិរី
ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុននៅក្នុងខេត្តរតនគិរីបានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយអ្នកទទួលមេដាយមាសសរុប២០នាក់។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងភរិយា ហើយមានការចូលរួមពីអត្តពលិកជាង ៤០០នាក់ ទាំងជនជាតិខ្មែរ និងបរទេស។

មុនការចាប់ផ្តើមរត់ លោកអភិបាលខេត្តរតនគិរី បានថ្លែងថា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់សុខភាព និងជំរុញវិស័យទេសចរណ៍នៅក្នុងខេត្ត។ ការរត់ពាក់កណ្ដាលម៉ារ៉ាតុននេះ មានចម្ងាយ២១ គីឡូម៉ែត្រ ដោយចាប់ផ្តើមពីវាលរំប្លង់ (វាលថ្មដារ) ស្រុកអូរជុំ ទៅដល់រមណីយដ្ឋានបឹងកន្សែង ក្នុងក្រុងបានលុង ហើយរត់បន្ថែម ៤ជុំ ទៅរកទីបញ្ចប់នៅចំណុចរូបសំណាកគ្រួសារដំរី។

លោកអភិបាលខេត្តរតនាគិរី បានថ្លែងអំណរគុណចំពោះមន្រ្តីរាជការ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ លោកបានលើកឡើងថា ការចូលរួមយ៉ាងសកម្មនេះ នឹងជួយជំរុញសក្តានុពលរបស់ខេត្តរតនគិរី តាមរយៈការធ្វើឱ្យខេត្តកាន់តែទាក់ទាញ និងលើកស្ទួយវិស័យទេសចរណ៍។ ទាំងអស់នេះ បានបង្ហាញឱ្យឃើញពីការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់មុខមាត់ខេត្ត សុខសុវត្ថិភាព និងទាក់ទាញភ្ញៀវទេសចរ តាមរយៈការផ្ដិតយករូបភាពជាច្រើនពីខេត្តរតនគិរី និងព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ។ ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុននាពេលនេះ ក៏បានឆ្លុះបញ្ចាំងពីការលើកកម្ពស់នៃការរស់នៅប្រកបដោយសុខុមាលភាព និងជួយលើកស្ទួយដល់វិស័យទេសចរណ៍ដោយបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតនៃខេត្តរតនគិរីផងដែរ៕

ដោយ៖ ខៀវ ចាប

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ