Connect with us

ព័ត៌មានអន្ដរជាតិ

​​​​​ផែនការនិរទេស​​របស់​លោកដូណាល់ ត្រាំ​​ ទទួល​ការ​តប​ត​​​ប្រឆាំង​​ទ្រង់​ទ្រាយធំ​លើកដំបូង​​

បានផុស

នៅ

នេះ​ជា​លើក​ទី១​​ដែល​​បាតុកររាប់ពាន់នាក់នៅទីក្រុង Los Angeles បានតវ៉ាប្រឆាំងនឹងផែនការនិរទេស​​ដ៏ធំ​មិនធ្លាប់​មាន​របស់ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)​ នៅថ្ងៃទី២​ខែកុម្ភៈ​ឆ្នាំ២០២៥ ដោយ​​មាន​ការ​បិទ​​ផ្លូវ​​​ធ្វើចរាចរណ៍​​ថែមទៀត​ផ​ង​។

ការ​តវ៉ា​​​​ឈាន​ដល់​ការបិទផ្លូវ US 101 អស់រយៈពេលជាច្រើនម៉ោង។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​រាយការណ៍​របស់​​បណ្តាញ​សារ​ព័ត៌មាន AP នៅ​ល្ងាច​​ថ្ងៃ​អាទិត្យ​ម៉ោ​ងនៅសហរដ្ឋអាមេរិក ត្រូវ​នឹង​​ព្រឹក​ថ្ងៃ​ចន្ទ​ម៉ោ​ងនៅកម្ពុជា បាន​ឲ្យដឹង​ថា តវ៉ា​របស់​ក្រុម​បាតុក្រ​បានចាប់ផ្តើមនៅផ្លូវ Olvera ធ្វើ​ដំណើរ​ទៅ​កាន់​​សាលាក្រុង Los Angeles ហើយនៅទីបំផុតបានឈានទៅដល់ការបិទផ្លូវ US 101 អស់រយៈពេលជាច្រើនម៉ោង ដែលបណ្តាលឱ្យមានការរំខានយ៉ាងខ្លាំងដល់ចរាចរណ៍។

ទោះបីជាការតវ៉ា​មានទំហំប៉ុនណាក៏ដោយ ក៏មិនមានរបាយការណ៍នៃការចាប់ខ្លួនដោយប៉ូលីសផ្លូវហាយវេរដ្ឋកាលីហ្វ័រញ៉ា ឬនាយកដ្ឋានប៉ូលីស Los Angeles នោះទេ។

​តាមសេចក្តី​រាយការណ៍​របស់​ Reuters ​ការ​តវ៉ា​នោះ​គឺ​​ប្រឆាំង​​​ការ​ចាប់ខ្លួន​ដើម្បីនិរទេស​ចេញ​ពី​សហរដ្ឋអាមេរិក​។ ក្រុម​បាតុករ​​​ បានកាន់​ទង់ជាតិ​ប្រទេស​នានា ប៉ុន្តែ​ភាគច្រើន​គឺ​ទង់ជាតិ​​ប្រទេសម៉ិចស៊ិក​​ ជាទីដែល​ជន​អន្តោ​រប្រវេសន៍​​ឆ្លង​កាត់​ចូលសហរដ្ឋអាមេរិក។

ការតវ៉ាស្រដៀងគ្នានេះបានកើតឡើងនៅក្នុងទីក្រុងភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាផ្សេងទៀត រួមទាំង Riverside និង San Diego ក៏ដូចជានៅកណ្តាលទីក្រុង Dallas រដ្ឋ​ Texas ដែលមានអ្នកចូលរួមប្រមាណ ១៦០០​នាក់បានប្រមូលផ្តុំគ្នា។ ក្រុម​បាតុករ​បាន​កាន់​ស្លាក​សញ្ញា និង​ទង់ជាតិ ដោយ​អំពាវនាវ​ឲ្យ​មាន​កំណែទម្រង់​ពាក់​ព័ន្ធ​​នឹង​ស្ថាន​ភាព​​​អន្តោប្រវេសន៍ និង​សម្តែង​ការ​ខឹងសម្បារ​ចំពោះ​គោលនយោបាយ​អន្តោប្រវេសន៍​របស់​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ​​។

​នៅ​ពេលឡើង​កាន់​អំណាច​ភ្លាម​នៅថ្ងៃទី​​២០ខែ​មករា ដែល​មាន​រយៈពេល​២សប្តាហ៍​គិត​ត្រឹមថ្ងៃ​ចន្ទ​ទី​៣​ខែ​​កុម្ភ៖នេះ ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​ដាក់​ចេញ​ផែន​ការ​​​ជម្លៀស​​ជន​អន្តោរ​ប្រវេសន៍​ខុស​ច្បាប់​រាប់សិប​​​​ម៉ឺន​នាក់​រហូត​ដល់​លាន​នាក់​ចេញ​ពី​សហរដ្ឋអាមេរិក ដោយ​ចោទ​ថា ពួក​គេ​ទាំង​នោះ​​បង្កើត​បញ្ហា​​ឧក្រឹដ្ឋកម្ម​ជា​ច្រើន​នៅសហរដ្ឋអាមេរិក​។

​​យោង​តាម​របាយ​​ការណ៍​​របស់​​​ក្រសួង​សន្តិសុខ​មាតុភូមិ ​ជន​អន្តោប្រវេស​ន៍​ខុស​ច្បាប់​នៅ​សហរដ្ឋ​អាមេរិក​មាន​ប្រមាណ​​១៣​លាន​នាក់​នៅ​ឆ្នាំ​២០២៤​កន្លងទៅ។ ផែនការ​បណ្តេញ​ជន​អន្តោ​ប្រវេស​ន៍​​ខ្វះ​លិខិត​គតិយុត្ត​​​​ បាន​ក្លាយ​ជា​បញ្ហា​ដ៏​ក្តៅ​នៅ​ក្នុង​ការ​ឡើងកាន់​អំណា​ចរបស់​លោក ដូណាល់ ត្រាំ៕

ដោយ រ៉ាន់ រើយ​

​ក្រុម​អ្នក​តវ៉ា​​​បង្ហាញ​កា​រមិនខ្លាច​សមត្ថកិច្ច​អនុវត្តច្បាប់​របស់​សហរដ្ឋ​អាមេរិ​ក​។ REUTERS
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម