Connect with us

ព័ត៌មានជាតិ

ក្រសួងធម្មការកំពុងរៀបចំច្បាប់ទាក់ទងនឹងអ្នកតាំងខ្លួនជាអ្នកមានបុណ្យបារមី

បានផុស

នៅ

ក្រសួងធម្មការកំពុងរៀបចំច្បាប់ស្ដីអំពីសិទ្ធិសេរីភាពជំនឿក្នុងព្រះរាជាណាចក្រកម្ពុជាសំដៅថែរក្សាសណ្ដាប់ធ្នាប់ និងសន្ដិសុខសង្គមទាក់ទងនឹងជំនឿលើសាសនា ព្រលឹងវិញ្ញាណជាដើម។ ច្បាប់នេះអាចនឹងចេញនៅក្នុងឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាលោក ឆាត សុឆេត បានឱ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី៣ ខែកុម្ភៈនេះថាគោលដៅធំរបស់ច្បាប់នេះគឺថែរក្សាសណ្ឋាប់ធ្នាប់ និងសន្ដិសុខសង្គមប៉ុណ្ណោះ មិនមែនរារាំងសិទ្ធិសេរីភាពនៃជំនឿរបស់ពលរដ្ឋនោះទេ។

លោកថា៖ «ជារូបភាពឧទាហរណ៍ថាសាសនាផ្សេងៗដែលបានចុះបញ្ជីនៅក្រសួងធម្មការនេះយើងទទួលស្គាល់ តែដូចជាព្រលឹងវិញ្ញាណខ្លះអីហ្នឹងយើងទទួលស្គាល់ថាពួកគាត់ជឿតៗគ្នាតាមគ្នាតាមការស្រមៃ តាមការយល់ឃើញរបស់ខ្លួនឯងជាដើមប៉ុន្ដែយើងមើលដែរថាសិទ្ធិសេរីភាពនៃជំនឿរបស់គាត់បង្កអសន្តិសុខ និងសណ្ឋាប់ធ្នាប់សង្គមដែរឬអត់?»

លោកបន្ថែមថាវិធានការដែលអាចមានសម្រាប់អ្នកយកសាសនាបង្កអស្ថិរភាពសង្គមមានការធ្វើកិច្ចសន្យា និងវិធានការផ្លូវច្បាប់ខ្លះផងដែរ។

នាយក​ប្រតិ​បត្តិ​អង្គការ​លីកាដូលោក អំ សំអាត ថាលោកមិនទាន់មានយោបល់យ៉ាងណាលើច្បាប់ថ្មីនេះទេ តែលោកថាដើម្បីឱ្យច្បាប់នេះល្អទៅបានគឺត្រូវអនុវត្តន៍ទៅបទដ្ឋានអន្តរជាតិពិសេសទាក់ទង​នឹងសិទ្ធិមនុស្ស រដ្ឋធម្មនុញ្ញកម្ពុជា និងត្រូវមានធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយ។

លោកថា៖ «ច្បាប់មួយល្អគឺធ្វើយ៉ាងមិចប្រមូលធាតុចូលបានគ្រប់ភាគីពាក់ព័ន្ធហើយនឹងគ្រប់ជ្រុងជ្រោយ»។

នៅដើមឆ្នាំ២០២៥ មានព្រឹត្តិការណ៍២កើតឡើងទាក់ទងនឹងអ្នកបង្រៀនសាសនាលោក ថង ប៊ុនថេង ហៅសក្ខី ភគវន្ត ដែលបានយកសាសនារបស់ក្រុមខ្លួនវាយប្រហារលើព្រះសង្គ និងព្រះត្រៃបិដក ដែលបង្កឱ្យមានប្រតិកម្មពីមហាជន និងប្រជាជនខ្មែរជាច្រើន ខណៈក្នុងសប្ដាហ៍មុនក៏មានការចុះអប់រំធ្វើកិច្ចសន្យាស្ត្រីម្នាក់ឈ្មោះ អេន ចរិយា ដែលតាំងខ្លួនជាព្រះនាងឥន្ទ្ររទេវីនៅខេត្តសៀមរាបផងដែរ។

បើតាមអ្នកនាំពាក្យក្រសួងធម្មការចាប់តាំងពីឆ្នាំ២០២៣រហូតមកដល់ពេលនេះក្រសួងធម្មការបានហៅបុគ្គលដែលតាំងខ្លួនជាអ្នកត្រាស់ដឹង គ្រូបារមី សម្រេចធម៌ជាន់ខ្ពស់ជាដើមមកអប់រំណែនាំបានប្រមាណជាង២០នាក់រួចហើយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រសួងធម្មការ
ព័ត៌មានជាតិ១៧ វិនាទី មុន

ក្រសួងធម្មការកំពុងរៀបចំច្បាប់ទាក់ទងនឹងអ្នកតាំងខ្លួនជាអ្នកមានបុណ្យបារមី

ព័ត៌មានអន្ដរជាតិ២០ វិនាទី មុន

លោក ត្រាំ នឹង​កាត់ផ្ដាច់​ការ​ផ្ដល់​​ជំនួយ​សម្រាប់​អាហ្វ្រិក​ខាង​ត្បូង

កីឡា២ នាទីutes មុន

យុវជនម្ចាស់​ស្បែក​ជើង​មាស ឡាវ ដូរកាអៀន ប្តេជ្ញា​ធ្វើ​ឲ្យ​ពុក​ម៉ែ​ឃើញ​ពី​ការ​ប្រឹងប្រែង

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម៥ នាទីutes មុន

អាវុធហត្ថខេត្តតាកែវ បញ្ជូនជនសង្ស័យ​៦នាក់ទៅតុលាការ ពាក់ព័ន្ធករណីលួចនៅឧទ្យានសួនសត្វភ្នំតាម៉ៅ

សុខភាព៦ នាទីutes មុន

វេជ្ជបណ្ឌិតកាល់ម៉ែត-គន្ធបុប្ផា សង្គ្រោះជីវិតក្មេងស្រីម្នាក់ មានឡើងខាន់លឿង និង រលាកថង់ប្រមាត់ធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម