ព័ត៌មានជាតិ
ក្រសួងអប់រំ សម្រេចបន្ថែមរង្វាន់ដល់គ្រូបង្រៀនដែលទទួលបានជ័យលាភីមានគំនិតច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥
ដើម្បីលើកទឹកចិត្តដល់គ្រូបង្រៀនដែលចូលរួមប្រកួត “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥” ក្រសួងអប់រំ សម្រេចផ្តល់ពានរង្វាន់បន្ថែមដល់គ្រូបង្រៀនដែលទទួលបានជ័យលាភីក្នុងការប្រកួត ដោយដំបូងឡើយ មានត្រឹងរង្វាន់ជាទឹកប្រាក់ចាប់ពី ២លានរៀល ដល់៤លានរៀល សម្រាប់ជ័យលាភីលេខ១ ដល់លេខ៣ប៉ុណ្ណោះ។ ពេលនេះ ក្រសួងបន្ថែមនូវអាហារូបករណ៍ និងសម្ភារៈមួយចំនួនទៀត។

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ក្រសួងអប់រំ បានប្រកាសជ្រើសរើសគ្រូបង្រៀនចូលរួមកម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥” ដែលជាឱកាសប្រកួតប្រជែងដល់គ្រូបង្រៀនទូទាំងប្រទេសដែលបាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជំនួយដល់ការបង្រៀន និងរៀន និងការបំពេញការងារ។
ក្រសួងអប់រំ បានបន្ថែមរង្វាន់សម្រាប់គ្រូបង្រៀនដែលទទួលបានជ័យលាភីពីការប្រកួតប្រជែង ខាងលើមានដូចជា ជ័យលាភីលេខ១ ទទួលបានថវិកា ៤លាន។ ជ័យលាភីលេខ២ ទទួលថវិកា ៣លានរៀល និងជ័យលាភីលេខ៣ ទទួលបានថវិកា ២លានរៀល រួមជាមួយរង្វាន់បន្ថែមដូចជា អាហារូបករណ៍ ១០០% រយះពេល១ឆ្នាំ ពីសាលា ACE, Tablet PC ម្នាក់ ១គ្រឿង (ពីជ័យលាភីលេខ១ ដល់លេខ៣) ពីអង្គការ UNESCO។ ទទួលបាន LCD Projector ម្នាក់ ១គ្រឿង (ពីជ័យលាភីលេខ១ ដល់លេខ៥) ពីអង្គការ Aide et Action (AeA)និងចុងក្រោយ ថវិកាលើកទឹកចិត្ត ដល់ជ័យលាភីលេខ៤ និង លេខ៥ ពីអង្គការ Aide et Action (AeA) ផងដែរ។

សូមជម្រាបថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខ ក្រសួងអប់រំ និងរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំលើកទី១ ដែលធំបំផុតនៅកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហើយក្នុងឱកាសនោះ ក្រសួងក៏បានប្រកាសពីការប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥” ផងដែរ។ សម្រាប់លក្ខខណ្ឌនៃការជ្រើសរើសមានដូចជា ជាជនជាតិខ្មែរ និងកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា, ជាគ្រូបង្រៀន ដែលកំពុងបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ឬឯកជន, ជាគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រដល់ការបង្រៀននិងរៀន និងការសិក្សាស្រាវជ្រាវ, មានការគាំទ្រពីគណៈគ្រប់គ្រងសាលារៀន ឱ្យចូលរួមកម្មវិធីប្រកួតប្រជែងនេះ។
ចំពោះគ្រូបង្រៀនដែលមានចំណាប់អារម្មណ៍ដាក់ពាក្យប្រកួតប្រជែងកម្មវិធីនេះ អាចដាក់ពាក្យបានតាមរយៈតំណភ្ជាប់៖ https://edtechcambodia.org/edtechteacher2025 ។ ក្រសួងនឹងឈប់ទួលពាក្យ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រឹមម៉ោង ១៧:០០៕



-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?