ព័ត៌មានជាតិ
ដើមឆ្នាំ២០២៥ ស្រូវប្រាំងជិត៧ពាន់ហិកតានៅខេត្តចំនួន១៤ រងការខូចខាតដោយសារខ្វះទឹកស្រោចស្រព
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា នៅដើមឆ្នាំ២០២៥នេះ ស្រូវប្រាំងប្រមាណជិត ៧ពាន់ហិកតាក្នុងចំណោមផ្ទៃដីដាំដុះជាង៨៧ម៉ឺនហិកតា នៅខេត្តចំនួន១៤ បានរងការខូចខាតដោយសារកង្វះខាតទឹកស្រោចស្រព។


លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី០៣ កុម្ភៈនេះថា ចាប់តាំងពីថ្ងៃទិ១៩ ខែមករា រហូតមកដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានខេត្តចំនួន១៤ដែលរងផលប៉ះពាល់ដោយសារខ្វះទឹកស្រោចស្រព រួមមានខេត្តបន្ទាយមានជ័យ ប៉ះពាល់ស្រូវ ១៥.៩៧៧ ហិកតា សង្គ្រោះបាន ១៨.៣០០ ហិកតា កំពុងអន្តរាគមន៍៤៩៩ ហិកតានិងខូចខាត ១.១៩៩ ហិកតា។ ខេត្តត្បូងឃ្មុំ ប៉ះពាល់ស្រូវ ១.២០៧ ហិកតា សង្គ្រោះបាន ៧០២ហិកតា កំពុងអន្តរាគមន៍ ៣៦១ហិកតា និងខូចខាត ១៤៤ ហិកតា។ ខេត្តកំពង់ធំ ប៉ះពាល់ស្រូ ៤.៥៩៣ ហិកតា សង្គ្រោះបាន ៣.៧៧៧ ហិកតា កំពុងអន្តភាគមន៍ ៤៧៩ ហិកតា និងខូចខាត ៣៤០ហិកតា។
ខេត្តក្រចេះ ប៉ះពាល់ស្រូវ ១.២៧៣ ហិកតា សង្គ្រោះបាន ១.០៣៤ ហិកតា កំពុងអន្តរាគមន៍ ២៣៩ហិកតា មិនមានការខូចខាត។ ខេត្តពោធិ៍សាត់ ប៉ះពាល់ស្រូវ ២.៤៤៦ហិកតា សង្គ្រោះបាន ១.១០៥ ហិកតាកំពុងអន្តរាគមន៍ ៣២៣ ហិកតា និងខូចខាត ១.០១៨ហិកតា។ ខេត្តកំពត ប៉ះពាល់ស្រូវ ២.៧៣៥ ហិកតា សង្គ្រោះបាន ២.៧៣៥ ហិកតា កំពុងអន្តរាគមន៍ដោយការបូមបាច ត្រូវធ្វើជាបន្តបន្ទាប់រហូតដល់ពេលប្រមូលផល។ ខេត្តសៀមរាប ប៉ះពាល់ស្រូវ ១.២៦៥
ហិកតា សង្គ្រោះបាន ១.២១៥ ហិកតា កំពុងអន្តរាគមន៍ ៥០ហិកតា។ ខេត្តព្រៃវែង ប៉ះពាល់ស្រូវ ៣២.៩៤២ ហិកតា សង្គ្រោះបាន ២៥,៨៣១ហិកតា កំពុងអន្តរាគមន៍ ៧,១១១ហិកតា និងមិនមានការខូចខាត។ ខេត្តកណ្តាលប៉ះពាល់ស្រូវ
៦,០៤៧ ហិកតា សង្គ្រោះបាន៥៥១២ ហិកតា កំពុងអន្តរាគមន៍៥៣៥ហិកតា មិនមានការខូចខាត។ ខេត្តតាកែវ ប៉ះពាល់ស្រូវ ៦,៤៩៧ ហិកតា សង្គ្រោះបាន៣.២៨៥ហិកតា កំពុងអន្តភាគមន៍ ៣.២១៣ហិកតា។ ខេត្តស្វាយរៀងប៉ះ ពាល់ស្រូវ ៥.១៥០ហិកតា សង្គ្រោះបាន៤.៤៦០ហិកតា កំពុងអន្តរាគមន៍ ៦៩០ហិកតា។ ខេត្តកំពង់ចាម ប៉ះពាល់ស្រូវ ៣៩៧ ហិកតា សង្គ្រោះបាន ៣៨ ៤ហិកតា កំពុងអន្តវាគមន៍ ១៣ ហិកតា និងខូចខាត៣ហិកតា។ ខេត្តបាត់ដំបង ប៉ះពាល់
ស្រូវ ៨.៩៣៣ហិកតា សង្គ្រោះបាន ២.៩៣៧ ហិកតា កំពុងអន្តរាគមន៍១.៨៣៦ ហិកតា និងខូចខាត ៤.១៦០ហិកតា និងខេត្តប៉ៃលិន ប៉ះពាល់ស្រូវ ៨១៧ហិកតា កំពុងអន្តភាគមន៍ ៧៦៨ ហិកតា និងខូចខាត ៤៩ ហិកតា។

លោកបានបន្តទៀតថា តាមផែនការខេត្តទាំង១៤ នឹងត្រូវដាំដុះស្រូវប្រាំង ៥៣៣,៦០០ហិកតា តែជាក់ស្តែងផ្ទៃដីដាំដុះមានរហូតដល់ទៅ ៨៧១.៥១៤ ហិកតា ក្នុងនោះផ្ទៃដីបានសង្គ្រោះ ៦៧.២៧៧ ហិកតា ផ្ទៃដីកំពុងអន្តរាគមន៍ ១៦,១១៦ ហិកតា ផ្ទៃដីប៉ះពាល់ ៩០.២៧៩ ហិកតា និងផ្ទៃដីខូចខាត៦.៩១៣ ហិកតា។

លោកបានបញ្ជាក់ថា លោក គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យ និងអន្តរាគមន៍ជាក់ស្តែងនៅខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ តាកែវ កំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបងដោយមានការអន្តរាគមន៍បូមបាចត្រូវបានធ្វើឡើងដោយក្រសួងធនធានទឹក គណៈពង្រឹងគ្រប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករបានសង្គ្រោះស្រូវប្រាំង ប្រមាណ ៦៧.២៧៧ ហិកតា និងកំពុងបន្តអន្តរាគមន៍ប្រមាណ ១៦,១១៦ ហិកតានិងស្រូវដែលខូចខាតដោយសារពុំមានប្រភពទឹកអន្តរាគមន៍ មានចំនួនប្រមាណ ៦.៩១៣ ហិកតា។

លោកបានបន្ថែមថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងស្ថាប័នជំនាញ គណៈពង្រឹងគ្រប់ជាន់ថ្នាក់ ថ្នាក់ មន្ត្រីមូលដ្ឋានភូមិ ឃុំ ស្រុក បានយកចិត្តទុកដាក់ ចុះជាប់តាមដានជាប្រចាំក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រីព្រោះថា ការខូចខាត អាចនឹងមានការកើនឡើង ដោយសារទឹកនៅតែបន្តរឹងស្ងួត ប៉ុន្តែ
ទំហំនៃការខូចខាតនោះ ក៏នឹងពុំកើនឡើងច្រើនដែរ។ ទន្ទឹមនេះ ការប្រមូលផលបាននឹងកំពុងចាប់ផ្តើមជាបន្តបន្ទាប់ ដោយគិតត្រឹម ថ្ងៃទី២៩ ខែមករា គឺបានចំនួន ១៧៨,៥៩៧ ហិកតា នៃផ្ទៃដីដាំដុះសរុប៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ