Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ផ្ដល់យោបល់ឱ្យក្រុមហ៊ុន JTI ធ្វើពិពិធកម្មលើឧស្សាហកម្មឱសថ និងកែច្នៃអាហារនៅកម្ពុជា

បានផុស

នៅ

ក្នុងគោលដៅបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុន Japan Tobacco International (JTI)  ពិនិត្យលទ្ធភាព និងទាក់ទាញការវិនិយោគបន្ថែមទៀត ជាពិសេសពិពិធកម្មផលិតកម្មលើវិស័យផ្សេងទៀតតួយ៉ាងដូចជាឧស្សាហកម្មឱសថ និងកែច្នៃអាហារ។ ជាក់ស្តែង កម្ពុជា បាននឹងកំពុងក្លាយជាប្រទេសនាំមុខគេដែលដាំ និងប្រមូលផលស្រូវ និងគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន ថ្លែងដូច្នេះ នៅក្នុងពេលអនុញ្ញាតឱ្យ លោក Eddy Pirardអគ្គនាយក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន JTI ចូលជួបសម្ដែងការគួរសមនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។

ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ លោក Eddy Pirard និងសហការី ដែលបានអញ្ជើញមកប្រទេសកម្ពុជា និងស្នើសុំអនុសាសន៍ណែនាំ និងចក្ខុវិស័យពី សម្តេច ក្នុងកិច្ចដំណើរការរួមចំណែករបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ សម្តេចតេជោ បានបន្តថា ទោះបីសម្តេចមិនមែនជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្តី សម្តេច នៅតែទទួលជួបជាមួយវិស័យឯកជន ដើម្បរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។

លោក Eddy Pirard បានលើកឡើងថា លោក និងសហការី មានកិត្តិយសយ៉ាងខ្លាំង និង ថ្លែងអំណរគុណ សម្តេចតេជោ ដែលបានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងរាយការណ៍ជូន សម្តេចតេជោ ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន JTI ក្នុងការចូលរួមចំណែកអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈការទទួលបានចំណាត់ថ្នាក់ល្អ ក្នុងនាមជានិយោជក ក្រុមហ៊ុនប្រតិបត្តិអនុលោមតាមលក្ខន្តិកៈកម្ពុជា និងជាពិសេសការរួមចំណែកលើកស្ទួយបរិស្ថាននៅកម្ពុជា តាមរយៈសកម្មភាពបណ្តុះកូនឈើ និងការធ្វើការជាមួយ សហគមន៍មូលដ្ឋាន ការបណ្តុះបណ្តាលធនធានមនុស្ស ការជ្រើសរើសបុគ្គលិកក្នុងស្រុក និងបានក្លាយជាដៃគូដ៏ល្អជាមួយកម្ពុជាសម្រាប់វឌ្ឍនភាពរួមគ្នា ដោយចាត់ទុកថា ការរីកចម្រើនរបស់កម្ពុជា គឺជាការរីកចម្រើនរបស់ក្រុមហ៊ុន។

ជាកិច្ចឆ្លើយតប សម្តេចតេជោ បានសាទរ និងវាយតម្លៃខ្ពស់លើក្រុមហ៊ុន JTI ចំពោះជោគជ័យសម្រេចបានកន្លងមក ជាភាពជាគម្រូល្អនៃអនុលោមភាពសារពើពន្ធ និងជាសមាជិកក្រុមធុរជនល្អបំផុត ព្រមទាំង ការចូលរួមរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និង ការផ្តល់ប្រព័ន្ធអគ្គិសនីប្រើពន្លឺព្រះអាទិត្យនៅបណ្តោយផ្លូវជាតិនានា។ សម្តេចតេជោ ក៏បានរំឭកអំពីអតីតកាលដែលគ្រួសារសម្តេចក៏ជាគ្រួសារកសិកររស់នៅតាមដងទន្លេមេគង្គដែលដាំថ្នាំជក់ និងចែករំលែកអំពីការវិវត្តនៃការសម្រេចជាគោលនយោបាយលើថ្នាំជក់របស់សម្តេច ពីពេលដែលចរន្តពិភពលោក មិនទាន់មានការហាមឃាត់ការជក់បារី រហូតមកទល់នឹងពេលបច្ចុប្បន្ន។

សម្តេចតេជោ ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តកិច្ចសហប្រតិបត្តិការល្អ និងឱ្យបានជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញកិច្ចសហការសិក្សាស្រាវជ្រាវដោយប្រើប្រាស់បច្ចេកវិទ្យា និងបទពិសោធល្អៗ ជាពិសេស បទពិសោធជប៉ុន លើការជ្រើសរើសពូជ ការប្រើប្រាស់ដី និងបច្ចេកទេសកេ្សតសាស្រ្តដាំដុះ ជាពិសេស ដីដែលគ្មានឬមានល្បាប់តិចតួច សំដៅជួយកសិករបង្កើនគុណភាព និងទិន្នផលដាំដុះសន្លឹកថ្នាំជក់នៅកម្ពុជា។

សម្តេច បានបន្ថែមថា ក្រុមហ៊ុន គួរសហការជាមួយសហគមន៍ដាំដុះសន្លឹកថ្នាំជក់ ដែលជាសមាជិកម៉ាកសមូហភាពរបស់ក្រសួងពាណិជ្ជកម្ម សិក្សា បង្កើនការផលិត និងពង្រីកទីផ្សារនាំចេញ ដើម្បីធានាបាននិរន្តរភាពនៃការដាំដុះក្នុងទំរង់ភាពជាដៃគូឈ្នះ-ឈ្នះ ផងដែរ៕

 

 

 

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម