ព័ត៌មានជាតិ
មនុស្ស ៨៤ នាក់ ពាក់ព័ន្ធជាមួយអ្នកឆ្លងកូវីដ-១៩ ក្នុងសង្កាត់បឹងទំពុនទី ១
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ប្រឆាំង កូវីត១៩ នៃនាយកដ្ឋានជំងឺឆ្លងក្រសួងសុខាភិបាល បានចុះពិនិត្យនិងយកសំណាកអ្នកពាក់ព័ន្ធប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៣ទីតាំងក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ដែលជាលទ្ធផលរកឃើញអ្នកពាក់ព័ន្ធចំនួន៨៤នាក់។

ទីតាំងទី១ ផ្ទះលេខ ឥB ផ្លូវ៣៣ Bt ភូមិសន្សំកុសល៣ ជាលទ្ធផលរកឃើញចំនួន៥៦នាក់ ស្រី២៣ នាក់។ ដោយពួកគាត់មានការប៉ះពាល់ផ្ទាល់ និង ប្រយោលជាមួយអ្នកវិជ្ជមានកូវី១៩ ចំនួន៤នាក់
– យឹម. សំរេច ភេទប្រុស អាយុ ៣០ឆ្មាំ
– ម៉ុង សីហា ភេទប្រុស អាយុ២២ឆ្នាំ
– ស៊ន នីនភេទប្រុស អាយុ ៣០ឆ្នាំ
– យឹម ម៉ន ភេទប្រុស ២៧ ឆ្នាំ
( កំពុងសម្រាកព្យាបាល នៅសណ្ឋាគារ ក្រេត. ឌុក )
ទីតាំងទី២ ផ្ទះ២៩៥ ផ្លូវ ៥១ Bt ភូមិសន្សំកុសល៣ ជាលទ្ធផល រកឃើញចំនួន១៩នាក់ ស្រី០៩នាក់ ដោយពួកគាត់មានការប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយអ្នកមានវិជ្ជមានកូវីដ១៩. ០២នាក់
– ឈ្មោះ ពិន នាត ភេទប្រុស អាយុ ២៨ ឆ្នាំ
– ឈ្មោះ យ៉ាន សុភស្ក. ភេទ ប្រុស
(កំពុងសម្រាកព្យាបាលនៅ ក្រេត. ឌុក )
ទីតាំងទី៣ ស្រីទីន ភូមិ៦ លក់គ្រឿងសមុទ្រអាំង ផ្ទះលេខ២៤៤ ផ្លូវ២៧១ ភូមិសន្សំកុសល៤ ជាលទ្ធផល រកឃើញចំនួន០៩នាក់ ស្រី០៤ នាក់ ដោយពួកគាត់មានការប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយ អ្នកមានវិជ្ជមានកូវីដ១៩. ម្នាក់ ឈ្មោះ រស់ ស្រី ណុច ភេទស្រី ។
ក្រោយពីបានពិនិត្យនិងយកសំណាករួចរាល់ក្រុមគ្រូពេទ្យបានសម្រេចឲ្យអ្នកពាក់ព័ន្ធទាំងអស់ធ្វើចត្តាឡីស័កនៅតាមបន្ទប់ ផ្ទះរៀងៗខ្លួន រង់ចាំលទ្ធផលសំណាក៕
អត្ថបទ ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី