ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ឆ្នាំនេះ ក្រសួង នឹងរំកិលកាលបរិច្ឆេទប្រឡងឌីប្លូម និងបាក់ឌុប ទៅរកភាពប្រក្រតីឡើងវិញ
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី ០៣ កុម្ភៈ នេះថា សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នេះ ក្រសួងអប់រំ នឹងរំកិលកាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬ ឌីប្លូម និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ទៅរកភាពប្រក្រតីឡើងវិញ ពោលមុនការរាតត្បាតជំងឺកូវីដ-១៩។

ថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងពីកាលបរិច្ឆេទ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬ ឌីប្លូម នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ ខណៈនៅឆ្នាំមុនប្រឡងនៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៤ និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ធ្វើនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ ខណៈឆ្នាំមុនធ្វើថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៤។

លោកស្រីបានបន្តថា «ដោយសារតែការរីករាលដាលជំងឺកូវីដ-១៩ យើងបានរំកិលការរៀន និងបង្រៀន ក៏ដូចជាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ អីចឹងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងបានព្យាយាមរំកិលកាលបរិច្ឆេទ នៃការប្រឡងវិលមករកភាពប្រក្រតីវិញហើយក្នុងការជូនដំណឹងប្រឡងបាក់ឌុបនៅខែសីហា គឺ ក្រសួងបានជូនដំណឹងតាំងពីឆ្នាំមុន ដើម្បីព្យាយាមក្នុងការរំកិលមកកាន់ខែសីហាមកប្រក្រតីវិញ។ អីចឹងតាមរយៈការខិតខំប្រឹងប្រែងកន្លងមកយើងអាចរំកិលក្នុងឆ្នាំសិក្សា ២០២៤-២០២៥ នេះ ប្រឡងនៅក្នុងខែ ៨ ខាងមុខ»។

លោកស្រីបានបន្តទៀតថា ការរៀបចំប្រឡងបាក់ឌុបនៅខែសីហាខាងមុខនេះ មិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការសិក្សារបស់សិស្សានុសិស្សនោះទេ ដោយសារឆ្នាំនេះក្រសួងបានដាក់កាលបរិច្ឆេទចូលកងទៅរកភាពប្រក្រតីវិញ គឺនៅថ្ងៃទី ០១ ខែវិច្ឆិកា។ ដូចនេះសិស្សានុសិស្សមានពេលវេលាគ្រប់គ្រាន់ និងកាលវិភាគត្រូវបានចាត់ចែងបានត្រឹមត្រូវ ដើម្បីត្រៀមលក្ខណៈក្នុងការប្រឡងនាពេលខាងមុខ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ