ព័ត៌មានជាតិ
ក្រសួងអភិវឌ្ឍន៍ជនបទនឹងរៀបចំឱ្យមានភូមិគំរូក្នុង១ឆ្នាំឱ្យបាន៥០ភូមិ
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឬទ្ធិសែន ថា នៅឆ្នាំ២០២៥នេះ ក្រសួងនឹងចាប់ផ្ដើមរៀបចំឱ្យមានភូមិគំរូ៥០ភូមិក្នុងឆ្នាំ ដើម្បីជំរុញសេដ្ឋកិច្ច ការអប់រំ ភាពសាមគ្គីគ្នា និងចេះរៀបចំគម្រោងសម្រាប់ពលរដ្ឋក្នុងភូមិទាំងនោះ។

ក្នុងកិច្ចសម្ភាសន៍ស្ដីពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ លើវិស័យអភិវឌ្ឍន៍ជនបទលោក ឆាយ ឬទ្ធិសែន បានលើកឡើងថាការរៀបចំភូមិគំរូនេះមានកិច្ចសហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ Koica និងធ្លាប់អនុវត្តន៍សាកល្បងលើភូមិចំនួន ៣០រួចហើយនៅខេត្តត្បូងឃ្នុំ តាកែវ និងកំពង់ស្ពឺ។ លោកថាការអភិវឌ្ឍន៍ភូមិគំរូនេះគឺផ្ដោតលើសេដ្ឋកិច្ច សង្គមកិច្ច សុខភាពអនាម័យ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងអភិបាលកិច្ច។

លោកថា៖ «លើសពីនេះគឺការអប់រំដែលយើងចង់បានពីគាត់។ ការអប់រំសីលធម៌សង្គម ទាំងបំណិនជីវិតទាំងភាពឧស្សាហ៍ព្យាយាមមនុស្សយើងតែកាលណាគាត់មានប្រាក់ចំណូលខ្ពស់គាត់មានថវិការចិញ្ចឹមគ្រួសារបានច្រើនគឺគាត់ភ្លេចអស់ហើយរឿងល្បែងអបាយមុខ រឿងអំពើហិង្សាគ្រួសារ មានស្នាមញញឹម គឺជាភូមិមួយដែលរស់នៅដោយសុខដុមរមនា ជាភូមិដែលយើងយកជាគម្រូសម្រាប់ភូមិដទៃផងដែរ»។
លោក ឆាយ ឬទ្ធិសែន ភូមិគំរូមិនត្រឹមតែជួយដល់ភូមិខ្លួនឯងនោះទេវាមានឥទ្ធិពលដល់ភូមិជិតខាងក្នុងការលើកកម្ពស់នូវសេដ្ឋកិច្ច សង្គមកិច្ច និងសេវាផ្សេងទៀតដែរ។

លោកក៏បានឱ្យដឹងផងដែរថាក្រៅពីភូមិគំរូក៏មានគម្រោងភូមិសន្តិភាពផងដែរដែលដាក់អនុវត្តន៍នៅអតីតសមរភូមិនៅផ្នែកពាយ័ព្យនៃប្រទេសដូចជានៅខេត្តបាត់ដំបង និងប៉ៃលិន ទៅជាភូមិមានការអភិវឌ្ឍន៍ និងទទួលបានប្រាក់ចំណូលខ្ពស់៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?