Connect with us

ព័ត៌មានជាតិ

កម្ពុជា និងម៉ាឡេស៊ីប្តេជ្ញាចិត្តរួមគ្នាប្រឆាំងនឹងការបំពុលបរិយាកាសដោយសំណល់ប្លាស្ទិកក្នុងក្របខណ្ឌអាស៊ាន

បានផុស

នៅ

កម្ពុជា និងម៉ាឡេស៊ីបានលើកឡើងពីកិច្ចសហប្រតិបត្តិការជាមួយគ្នាប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាសដោយសំណល់ប្លាស្ទិក។ គំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ កើតឡើងនៅក្នុងជំនួបរវាងលោក អ៊ាង ​សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក ONN Shaharuddin នាថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈជំនួបនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះប្រទេសម៉ាឡេស៊ី និងប្រជាពលរដ្ឋ ម៉ាឡេស៊ីទាំងអស់ ដែលបានយកចិត្តទុកដាក់រួមគ្នា សំអាតនូវប្រភពបំពុលទៅក្នុងបរិយាកាស សម្រាប់តំបន់និងសម្រាប់មនុស្សជាតិ។

លោករដ្ឋមន្រ្តី បានជំរុញឱ្យការឆ្លើយតបនឹង ការប្រែប្រួល អាកាសធាតុសកល តាមរយៈ ការកាត់បន្ថយ ការប្រើប្រាស់ ថង់ប្លាស្ទិក និងការទប់ស្កាត់ ការបង្ហូរសំរាមប្លាស្ទិកទៅក្នុងទឹក និងនៅលើដី រួមទាំងក្នុងបរិយាកាស។ នៅក្នុងផងនោះ គឺសំរាមប្លាស្ទិកនេះឯង ហើយសកម្មភាពរួមគ្នា របស់ប្រទេស ទាំង២ នឹងធ្វើឱ្យតំបន់​អាស៊ានរបស់យើងមានភាពស្អាត មានសោភ័ណភាព លើកកម្ពស់សុខភាពសាធារណៈ កាត់បន្ថយនូវជំងឺដង្កាត់នានា ជាពិសេស ទាក់ទាញ ភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកកម្សាន្ត នៅតាម របៀងទេសចរណ៍ ផ្សារភ្ជាប់ពីប្រទេសមួយ ទៅប្រទេសមួយទៀតនៅក្នុងតំបន់។

ស្របនឹងការថ្លែងឡើងនេះ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានគាំទ្រនឹងរួមចំណែកជាមួយកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការអាស៊ាន ដើម្បីលើកកម្ពស់ វិស័យបរិស្ថាន ឈានឆ្ពោះទៅកាន់ភាពស្អាត ភាពបៃតង ដោយចីរភាព នៅក្នុងតំបន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២១ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៤៦ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម