ព័ត៌មានជាតិ
អភិបាលរាជធានី ដឹកនាំ ក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេ
ភ្នំពេញ ៖ អភិបាលរាជធានីមិនឆ្លើយតបជាមួយវិទ្យុអាស៊ីសេរី ពាក់ព័ន្ធនឹងបញ្ហាបាក់ច្រាំងទន្លេ ដោយសារតែវិទ្យុនេះ មិនបានចុះបញ្ជីជាអង្គភាព សារព័ត៌មាននៅកម្ពុជា ហើយលោកដឹកនាំ ក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេ ស្ថិតក្នុងភូមិសាស្ត្រចំនួន ០៣ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វា។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា កាលពីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំ ក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេ ស្ថិតក្នុងភូមិសាស្ត្រចំនួន ០៣ រួមមាន៖ ទី១. ចំណុចផ្សារក្រមួន ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ទី២. ខាងមុខវត្តបាក់ខែង និងទី៣. ខាងមុខអនុវិទ្យាល័យ ចំបក់មាស ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នៅថ្ងៃដដែលនេះ ទូរស័ព្ទរបស់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវ បានហៅចូល ដែលអ្នកហៅចូលបានបញ្ជាក់ថាជាវិទ្យុអាស៊ីសេរី។ លោកអភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ មិនបានឆ្លើយឆ្លងជាមួយអ្នកហៅទូរស័ព្ទចូលនោះទេ ព្រោះអាស៊ីសេរីមិនបានចុះបញ្ជីជាអង្គភាព សារព័ត៌មាននៅកម្ពុជាឡើយ ហើយវិទ្យុមួយនេះតែងតែផ្សព្វផ្សាយល្មើសនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងបង្កាច់បង្អួចខុសពីការពិត៕









ដោយ ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៦ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា