ព័ត៌មានជាតិ
រដ្ឋមន្ត្រីធនធានទឹក ជំរុញអាជ្ញាធរឃុំប្រើប្រាស់ថវិកាឃុំប្រចាំឆ្នាំស្តារ និងធ្វើប្រឡាយតូចៗសម្រាប់ទាញទឹកធ្វើកសិកម្ម
ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយប្រជាកសិករ នៅស្រុកបាណន់ ខេត្តបាត់ដំបង លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា ការប្រើប្រាស់ទឹកគឺមានសារៈសំខាន់ណាស់ ហើយបើសិនជាកសិករបានចងក្រងជាសហគមន៍ នឹងងាយស្រួលក្នុងការគ្រប់គ្រងថែទាំប្រភពទឹកបានល្អ ខណៈក្រសួងក៏បានបង្កើតប្រព័ន្ធធារាសាស្ត្ររួចរាល់ហើយក្នុងការជួយសង្គ្រោះរួមគ្នា។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏ជំរុញអាជ្ញាធរឃុំប្រើប្រាស់ថវិកាឃុំប្រចាំឆ្នាំស្តារ និងធ្វើប្រឡាយតូចៗសម្រាប់ទាញទឹកធ្វើកសិកម្ម។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាកសិករ នៅស្រុកបាណន់ ដែលអមដំណើរដោយលោក សុខ លូ អភិបាលខេត្ត រួមនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត លោក ថោ ជេដ្ឋា បានណែនាំដល់ប្រជាកសិករឲ្យនាំគ្នាចងក្រងជាសហគមន៍ក្នុងការប្រើប្រាស់ទឹកឲ្យបានត្រឹមត្រូវ។ បន្ថែមពីនេះ លោកក៏បានជំរុញដល់អាជ្ញាធរឃុំអាចប្រើប្រាស់ថវិកាឃុំប្រចាំឆ្នាំក្នុងការស្តារ និងធ្វើប្រឡាយតូចៗបន្ថែមទៀត ខណៈក្រសួងធនធានទឹក បានធ្វើអាងស្តុកទឹក និងប្រឡាយទឹកធំៗ ជូនរួចរាល់ ដើម្បីបង្កើនដល់ជីវភាពរបស់ពលរដ្ឋតាមរយៈផលដំណាំកសិកម្មនេះ។


ខណៈការងារបង្កបង្កើនផលដំណាំស្រូវប្រាំងរបស់ប្រជាកសិករ នៅឆ្នាំ២០២៤-២០២៥ មានទំហំធំលើសពីផែនការបង្កបង្កើនផលស្រូវប្រាំងឆ្នាំ២០២៤-២០២៥ រហូតដល់ជាង ៣០០ភាគរយ។ ក្នុងផែនការមាន ២៧ ០០០ហិតា ហើយការអនុវត្តជាក់ស្ដែងលើផ្ទៃដីរហូតដល់ ៨៦ ១១៥ ហិតា ដែលចំនួននេះ ខាងក្រសួងធនធានទឹក មានក្តីបារម្ភ និងយកចិត្តទុកដាក់បំផុតក្នុងការកង្វះខាតទឹក។
លោកស្រី កឹម គឹមអាន ជាមេឃុំស្នឹងបានឲ្យដឹងថា នៅក្នុងឃុំស្នឹងប្រជាពលរដ្ឋធ្វើស្រែប្រាំងលើផ្ទៃដីសរុប ១ ៧៩៨,៦ ហិតា ក្នុងនោះមានតែ ៣ ហិតា ប៉ុណ្ណោះ មិនអាចផ្តល់ទឹកសង្គ្រោះបាន ដោយសារនៅឆ្ងាយពីប្រភពពេក ក្រៅពីនេះសង្គ្រោះបានទាំងអស់ មិនប្រឈមការខូចខាតនោះទេ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ