Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២៤ ​គម្រោង​អភិវឌ្ឍ​តាម​ផ្លូវ​ទឹក​ធំៗ​ចំនួន ៨ បាន​បញ្ចប់​ដាក់​ឲ្យ​ដំណើរការ

បានផុស

នៅ

បើតាម​​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ នៅ​ឆ្នាំ ២០២៤ មាន​​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​​តាម​ផ្លូវ​ទឹក​​ធំៗ​ចំនួន ៨ បាន​បញ្ចប់​ការ​សាងសង់​និង​ដាក់​ឲ្យ​ប្រើប្រាស់ ដែល​បាន​ជួយ​ជំរុញបន្ថែមនូវ​សក្តានុពល​នៃ​ការ​ដឹកជញ្ជូន និងពង្រីកលទ្ធភាព​​ការប្រកួតប្រជែង​របស់កម្ពុជា​ជាមួយបណ្តាប្រទេស​នៅ​​ក្នុង​តំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ដែល​បាន​បញ្ចប់ និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​​រួម​មាន​ដូចជា ចំណត​​ផែ​កុងតឺន័រនៃ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ប្រវែង ២៥៣ ម៉ែត្រ, កំពង់ផែ​ពហុបំ​ណង​កំពត, ឃ្លាំង​សន្និធិ​គយ​បណ្តោះ​អាសន្ន​នៃ​ចំណត​ផែកុងតឺន័រ LM១៧ ចំណត​ផែរណប​ពហុ​បំណង TS11 UM2 និង LM26 របស់​កំពង់ផែស្វយ័តភ្នំពេញ, ឃ្លាំងលើកដាក់ និងស្តុកទំនិញ​ត្រជាក់​របស់​ក្រុមហ៊ុន ខ្មែរ ខូល ឆេន ស្ថិត​ក្នុងបរិវេណ​ចំណតផែកុងតឺន័រ LM17 របស់កំពង់ផែ​ស្វយ័ត​ភ្នំពេញ, និង​ការបើកឱ្យ​ដំណើរការ​បណ្តោះ​អាសន្ន​កំពង់ផែ​ទេសចរណ៍​អន្តរជាតិខេត្តកំពត ដែល​កំពង់ផែ​នេះ​គ្រោង​នឹង​សម្ពោធ​ជា​ផ្លូវការ​ ក្រោមអធិបតីភាព​សម្ដេចធិបតីនាយករដ្ឋមន្ត្រី នៅថ្ងៃ ទី៣ ខែមេសា ឆ្នាំ២០២៥។

ថ្លែង​នៅ​ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដឆ្នាំ២០២៥ របស់​ក្រសួងសាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី២៣ ខែ​មករា ឆ្នាំ២០២៥ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា​បាន​ថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែ​បន្ត​ចាត់​ទុក​វិស័យ​សាធារណការ និងដឹកជញ្ជូន ជាវិស័យអាទិភាពគន្លឹះ​ក្នុងការរួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ និង​លើកកម្ពស់​កំណើនសេដ្ឋកិច្ច តាមរយៈការ​តភ្ជាប់ប្រទាក់ក្រឡា និង​សមាហរណកម្ម​ផ្ទៃក្នុង និង​តំបន់, ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងការរីកចម្រើន​នៃប្រព័ន្ធ​ឡូជីស្ទីក​។

ចាប់តាំងពីដើមអាណត្តិទី៧ រហូត​មកដល់​ដំណាច់ ឆ្នាំ​២០២៤ ក្រសួងសាធារណការ និង​ដឹកជញ្ជូន សម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើន​ ឆ្លើយតប​បាន​ទៅ​នឹង​អាទិភាព នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាលទី១ ជាពិសេស​ការកំណត់​នូវចក្ខុវិស័យ​សំខាន់ៗ​ចំនួន ២ គឺ១៖ ការលើកកម្ពស់សេវា​ដឹកជញ្ជូន តាមរយៈការអភិវឌ្ឈ និងបន្ត​ធ្វើទំនើបកម្ម​ការ​ប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រង និងការផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និង​ជឿទុកចិត្ត និង២៖ ការ​លើកកម្ពស់​ការតភ្ជាប់ប្រព័ន្ធ​ដឹកជញ្ជូន​អន្តរ​មធ្យោបាយ ឡូជីស្ទីក និង​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ឲ្យ​មានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាប័ន្ន។

លោក ស៊ិន​ ចន្ធី​ អគ្គ​នាយក​ក្រុមហ៊ុន​ ឡាញហល​ អេចប្រេស​ ខេមបូឌា​ និង​ជា​អ្នក​ជំនាញ​ក្នុង​វិជ្ជាជីវៈ​វិស័យ​ដឹកជញ្ជូន​ និង​ភស្តុភារ​កម្ម​ក្នុង​ក្រុមប្រឹក្សាភិបាល​ នៃ​សមាគម​ភស្តុភារ​កម្ម​កម្ពុជាបាន​ប្រាប់​កម្ពុជាថ្មី​ថា ជា​ការ​ពិត​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក ​មាន​សារសំខាន់ ​និង​មាន​ទំហំធំ​គ្រប​ដណ្តប់​ស្ទើរ​តែ ៨០% ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​កម្ពុជា។

លោក​ថា ​បើ​ធៀប​ឆ្នាំ ២០២៤ និង​ឆ្នាំ ២០២៣ ការ​ដឹកជញ្ជូន​ផ្លូវ​ទឹក​មាន​កំណើន​ជាង ២០% ទាំង​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ និង​កំពង់ផែនៅ​​ភ្នំពេញ ដែល​នេះ​​អាច​បញ្ជាក់​បាន​ថា​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​មាន​សក្ដានុពល​ កំណើន ហើយ​ជា​តម្រូវការ​ចាំបាច់។

រដ្ឋាភិបាល​នៅ​តែ​​បន្តដាក់អាទិភាពលើ​​ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​តាមផ្លូវទឹក​ ដើម្បី​កាត់បន្ថយថ្លៃដើម ចម្ងាយ ពេលវេលានៃការដឹកជញ្ជូនទំនិញ ដែលផ្តល់លទ្ធភាពពង្រីក​ការ​​តភ្ជាប់ជាមួយពហុមធ្យោបាយដឹកជញ្ជូនផ្សេងទៀត។ ជាក់ស្តែង​​គម្រោង​ព្រែកជីក​ហ្វូណនតេជោដែលជាគម្រោងទាញសមុទ្រ​ឲ្យ​ជាប់ទន្លេ ចាយទុន​ប្រមាណ ​១,៧ ពាន់លានដុល្លារ ដែល​តាម​រយៈគម្រោងនេះ​ នឹង​ជួយ​​ពង្រឹងនូវឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាលើការដឹកជញ្ជូនតាមផ្លូវទឹក ដែលរួមចំណែកដល់​ការ​ជំុញដល់​ការ​អភិវដ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

​ចិន​និង​វៀតណាម​​​​បង្ហាញ​បំណងរួម​អភិវឌ្ឍ​​​​ការ​តភ្ជាប់ផ្លូវដែក​​​​ ប្រើប្រាស់​ឥណទានចិន​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​​វៀតណាម​ ស្នើ​ឲ្យ​ចិន​ធ្វើការ​​រួមគ្នា​​បន្ថែមទៀត​អភិវឌ្ឍ​​វិស័យ​​អាកាសចរណ៍​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ៣ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានជាតិ៣ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ២៣ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

Sokha Hotels

ព័ត៌មានពេញនិយម