Connect with us

ព័ត៌មានជាតិ

កសិករស្រុកពេជ្រាដា សប្បាយចិត្តពេលតម្លៃម្រេចកាន់តែមានទីផ្សារល្អ នៅដើមឆ្នាំ២០២៥ នេះ

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលជាអ្នកប្រកបរបរកសិកម្មដាំម្រេច ហាក់មានការត្រេកអរ និងសប្បាយចិត្ត ពេលឃើញទីផ្សារម្រេចកាន់តែមានភាពល្អប្រសើរឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាកសិករមួយរូបឈ្មោះ ហ៊ោ ហួត អាយុ ៤០ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិត្រាំកាច់ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ថា គាត់បានប្រកបមុខរបរកសិកម្មដាំម្រេចប្រហែល ១០ឆ្នាំកន្លងមកហើយ។ ដំណាំម្រេចដែលគាត់បានបង្កបង្កើនផលបច្ចុប្បន្ននេះ មានផ្ទៃដីជាង ២ហិកតា ប៉ុន្តែអ្វីដែលគាត់រីករាយនៅពេលនេះ គឺតម្លៃម្រេចមានកាឡើងថ្លៃជាងឆ្នាំមុនគួរឱ្យកត់សម្គាល់ ចាប់ពីដើមឆ្នាំ២០២៥ នេះ។

លោកបន្តថា ការដាំដុះដំណាំម្រេចមិនមែនជាការងាយស្រួលប៉ុន្មាននោះទេ ប៉ុន្តែលោកមិនអាចបោះបង់ដំណាំមួយនេះចោលបានឡើយ បើទោះបីនាពេលកន្លងទៅតម្លៃមានការធ្លាក់ចុះខ្លាំងក្នុងអំឡុងពេលកូវីដ​ក៏ដោយ ក៏គាត់ខិតខំតស៊ូ ព្យាយាមថែរក្សាដំណាំមួយនេះ ព្រោះតំបន់នេះ អំណោយផលខ្លាំងទៅលើវិស័យកសិកម្ម ជាពិសេសដំណាំម្រេច។ លោកថា ដីតំបន់នេះមានជីវជាតិល្អ និងអាកាសធាតុក៏អំណោយផល និងសម្បូរទៅដោយប្រភពទឹកគ្រប់គ្រាន់ ដូច្នេះធ្វើឱ្យគាត់បន្តក្នុងកាដាំដុះដំណាំម្រេចនេះមកដល់សព្វថ្ងៃ។

កសិកររូបនេះ បានបន្ថែមថា មួយរយៈចុងក្រោយនេះ ប្រជាកសិករដែលប្រកបកសិកម្មដាំម្រេច ក្នុងភូមិឃុំ របស់លោកហាក់មានកាត្រេកអរបន្តិចអំពីទីផ្សាម្រេច ចាប់ពីដើមឆ្នាំ២០២៥ ដោយតម្លៃម្រេចក្នុង១គីឡូក្រាម មានតម្លៃ ២៥ ០០០រៀល បើធៀបក្នុងឆ្នាំ២០២៤ គឺតម្លៃត្រឹមចន្លោះចាប់ពី ១៥ ០០០ ទៅ ១៦ ០០០រៀលប៉ុណ្ណោះ។ លោកបញ្ជាក់ថា បន្ទាប់ពីយល់ឃើញថា តម្លៃទីផ្សាម្រេចចាប់ផ្តើមថេរល្អនៅដើមឆ្នាំនេះ រូបគាត់ក៏ដូចជាកសិករផ្សេងទៀតបាននាំគ្នាពង្រីកការដាំដុះដំណាំម្រេចបន្ថែមទៀតព្រោះរំពឹងថា បើតម្លៃទីផ្សារកាន់ហក់ឡើងថ្លៃខ្ពស់នឹងអាចជួយជ្រោងជីវភាពគ្រួសារបន្ថែមបានមួយកម្រិតទៀត។

ក្នុងនាមជាកសិករមួយរូប និងតំណាងឱ្យកសិករផ្សេងទៀត ក្នុងខេត្តមណ្ឌលគិរី លោកបានស្នើដល់មន្ទីរកសិកម្មខេត្តសូមមេត្តាជួយចុះមកបង្ហាត់បង្រៀនបច្ចេកទេសភូមិ ឃុំ ពួកគាត់បន្ថែមទៀត ព្រោះមានកសិករផ្សេង ក៏បានងាកមកប្រកបកសិកម្មដាំម្រេចនេះផងដែរ នាពេលថ្មីៗនេះ។ ព្រមទាំងជួយរកក្រុមហ៊ុនដៃគូសហការដើម្បីឱ្យតម្លៃ ទីផ្សារម្រេចនៅខេត្តមណ្ឌលគិរីមានតម្លៃថេរល្អ ព្រោះមានឈ្មួញមួយចំនួនមានការក្រឡុកតម្លៃ ហើយសង្ឃឹមនឹងអាចឡើងថ្លៃនាពេលខាងមុខបន្ថែមទៀត។

ចំណែក លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានឱ្យដឹងផងដែថា ប្រជាពលរដ្ឋ ដែលប្រកបរបរកសិកម្មដាំម្រេចទូទាំងខេត្តមណ្ឌលគិរី មានផ្ទៃដីសរុបចំនួន ១៣១២ហិចតា។ លោកបានអះអាងថា នៅឃុំត្រង់តេះស្រុកពេជ្រាដា ទីនោះមានសហគមន៍កសិកម្មមួយកន្លែងដែរបើពួកគាត់ចង់ចេះ ក្នុងនាមមន្ទីរស្វាគមន៏នឹងចាត់មន្ត្រីចុះទៅបណ្តុះបណ្តាលបង្ហាត់បង្រៀនពីរបៀបបច្ចេកទេសនៃការដាំដុះដំណាំម្រេចឱ្យទៅតាមស្តង់ដារទៀតផង។ លោកបានបញ្ជាក់ថា ចំពោះតម្លៃទីផ្សារម្រេចនាពេលបច្ចុប្បន្នក្នុងខេត្តមណ្ឌលគិរី ហាក់មានកាល្អប្រសើរជាងឆ្នាំមុនមុន៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១៤ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១៤ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១៨ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ២១ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម