Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី៖ ការស្រាវជ្រាវ និងចងក្រងអត្តសញ្ញាណឱ្យច្បាស់នូវប្រភេទយុទ្ធគុនដូនតាខ្មែរ នឹងសង្គ្រោះ ថែរក្សា និងអភិរក្ស ក្បាច់គុនដូនតាខ្មែរឱ្យបានគង់វង្ស

បានផុស

នៅ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា ការសិក្សាស្រាវជ្រាវ និងចងក្រងអត្តសញ្ញាណឱ្យច្បាស់នូវប្រភេទយុទ្ធគុនដូនតាខ្មែរ នឹងសង្គ្រោះ ថែរក្សា និងអភិរក្ស ក្បាច់គុនដូនតាខ្មែរឱ្យបានគង់វង្ស។ សម្ដេចធិិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ  ក្នុងពេលអនុញ្ញាតឱ្យ លោក ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនៃជំនួប, លោក ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពស្តីពីការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដោយគណៈកម្មការបានសម្រេចការងារសំខាន់ៗមួយចំនួន។ 

លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា គណៈកម្មការបានបែងចែកភារកិច្ចដល់ក្រុមជំនាញស្រាវជ្រាវ ទៅតាមប្រភេទនីមួយៗនៃក្បាច់គុនដូនតាខ្មែរ ដែលការស្រាវជ្រាវនោះ គឺពឹងផ្អែកលើប្រភពអរូបី ដែលរួមមានមរតកមនុស្សរស់  សម្រាប់ជាមូលដ្ឋាននៃការស្រាវជ្រាវ និងប្រភពរូបី ដែលមានសាស្ត្រាស្លឹករឹត វត្ថុបុរាណ សិលាចារឹកដែលមានឆ្លាក់នៅតាមប្រាសាទបុរាណនានា ព្រមទាំងប្រភពកម្លាំងធម្មជាតិ ដូចជាការស្រាវជ្រាវលើយ័ន្ត និង មន្តអាគមជាដើម។

ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រីក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីការត្រៀមរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» លើកទី២ ដែលគ្រោងរៀបចំនៅចុង ឆ្នាំ២០២៥។ 

ជាការឆ្លើយតប សម្ដេចបវរធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានរបស់គណៈកម្មការស្រាវជ្រាវ ដែលបានខិតខំនាពេលកន្លងមក និងបានគូសបញ្ជាក់ថា យុទ្ធគុនដូនតាខ្មែរដែលបានរក្សាទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ មានភាពសម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះត្រូវខិតខំស្រាវជ្រាវ ចងក្រង ផ្សព្វផ្សាយ និងអនុវត្ត ដើម្បីអភិរក្សមរតកយុទ្ធគុនដូនតាខ្មែរ ឱ្យមាននិរន្តរភាព និងបន្តតជំនាន់។

សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ផងដែរថា ការសិក្សាស្រាវជ្រាវនេះ គឺត្រូវធ្វើយ៉ាងណាឱ្យមានភាពសុក្រឹត និងច្បាស់លាស់ដោយផ្អែកលើតឹកតាងប្រវត្តិសាស្ត្រ ព្រោះនេះជាឯកសារផ្លូវការដ៏មានសារៈសំខាន់បំផុតដែលចងក្រងអំពីយុទ្ធគុនដូនតាខ្មែរ។

ជាមួយគ្នានេះ គណៈកម្មការត្រូវសិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណឱ្យច្បាស់នូវប្រភេទយុទ្ធគុននីមួយៗ ដើម្បីសង្គ្រោះយុទ្ធគុនដូនតាខ្មែរដែលបានបាត់បង់, ជិតនឹងបាត់បង់ ក៏ដូចជាអភិរក្សយុទ្ធគុនដូនតាខ្មែរដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន។

សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់គណៈកម្មការបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវប្រភេទយុទ្ធគុណដូនតាខ្មែរ ដ៏សម្បូណ៌បែប។  ចំពោះការរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥នេះ សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យគណៈកម្មការ រៀបចំនីតិវិធីនៃការប្រកួតឱ្យកាន់តែល្អប្រសើរ និង ជំរុញការចូលរួមឱ្យបានទូលំទូលាយពីគ្រប់ប្រភេទយុទ្ធគុនខ្មែរ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានយល់ដឹងកាន់តែច្រើន អំពីមរតកយុទ្ធគុនដូនតាខ្មែរយើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ វិនាទី មុន

សម្ដេចធិបតី៖ ការស្រាវជ្រាវ និងចងក្រងអត្តសញ្ញាណឱ្យច្បាស់នូវប្រភេទយុទ្ធគុនដូនតាខ្មែរ នឹងសង្គ្រោះ ថែរក្សា និងអភិរក្ស ក្បាច់គុនដូនតាខ្មែរឱ្យបានគង់វង្ស

ព័ត៌មានជាតិ២ នាទីutes មុន

ខេត្តស្វាយរៀង បេីកយុទ្ធនាការសំអាតផ្លូវជាតិ ក្រោមប្រធានបទ “ផ្លូវជាតិគ្មានសំរាមប្លាស្ទិក”

ជីវិតកម្សាន្ដ៨ នាទីutes មុន

Taylor Swift ធ្វើរឿងចម្លែកក្នុងកម្មវិធី Grammy Awards

ព័ត៌មានជាតិ៨ នាទីutes មុន

ក្រសួងប្រៃសណីយ៍ ប្រាប់វិធីសាស្រ្តការពារខ្លួនពីឧបាយកលឆបោកដោយការប្រើប្រាស់ AI

ជីវិតកម្សាន្ដ៨ នាទីutes មុន

តោ មិញស៊ឺ ដៃគូចាស់ បង្ហាញអារម្មណ៍រន្ធត់ចិត្ត ចំពោះការស្លាប់របស់ តួអង្គសាន់ ឆាយ

Sokha Hotels

ព័ត៌មានពេញនិយម