កីឡា
អ្នកចាំទី ឈឿន ឆួយ ៖«យុវជន២នាក់អាចក្លាយជាកីឡាករជម្រើសជាតិ»
យុវជនអាយុក្រោម១៣ឆ្នាំ ឈឿន ឆួយ បានក្លាយជាអ្នកចាំទីល្អបំផុត បន្ទាប់ពីជួយក្រុមយុវជនសាមគ្គី ឈ្នះជើងឯកពានរង្វាន់ស្វាយរៀងខាប់ អាយុ១៣ឆ្នាំ រដូវកាលទី១ ដែលបានបញ្ចប់ទៅកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។
ជួបជាមួយសារព័ត៌មាន«កម្ពុជាថ្មី» យុវជន ឈឿន ឆួយ ដែលមកពីឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង បានបង្ហាញអាមរម្មណ៍ថា ៖«ខ្ញុំមានអារម្មណ៍រំភើបរីករាយខ្លាំង ពីព្រោះពានរង្វាន់នេះបានចាប់ផ្តើមតាំងពីខែវិច្ឆិកា ឆ្នាំ២០២៤។ យើងបានហ្វឹកហាត់រួមគ្នាជាច្រើន ហើយយើងបានឆ្លងកាត់ការប្រកួតច្រើន។ ទីបំផុត ពួកយើងបានឈ្នះជើងឯក ខ្ញុំមានអារម្មណ៍សប្បាយខ្លាំង»។
ឈឿន ឆួយ បានបន្តឲ្យដឹងថា ក្រុមយុវជនសាមគ្គីអាយុក្រោម១៣ឆ្នាំបានបង្កើតឡើង និងហ្វឹកហាត់រួមគ្នាប្រមាណ២ឆ្នាំហើយ។ ពួកគេបានចូលរួមប្រកួតពានរង្វាន់សាលាបឋមសិក្សាម្តងគឺបានឈ្នះជើងឯក។ កីឡាករនិយាយថា ៖«ក្រុមរបស់ខ្ញុំសុទ្ធតែកីឡាករមកពីឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង។ នៅឃុំខ្ញុំហ្នឹងមានក្មេងៗចូលចិត្តលេងបាល់ច្រើនណាស់»។
ការលេងបាល់ទាត់របស់យុវជន ឈឿន ឆួយ មិនមែនជាការលេងដើម្បីកម្សាន្តនោះទេ ប៉ុន្តែជាការលេងដែលផ្តោតលើការអភិវឌ្ឍក្លាយជាក្លាយជាកីឡាករអាជីព។ កីឡាករប្រាប់ថា ៖«គោលបំណងខ្ញុំទៅខាងមុខគឺចង់ក្លាយជាកីឡាករជម្រើសជាតិកម្ពុជាមួយរូបដែរ។ ខ្ញុំចូលចិត្តបាល់ទាត់ ហើយខ្ញុំស្រឡាញ់តួនាទីអ្នកចាំទី។ កីឡាករដែលខ្ញុំយកជាគំរូគឺបង ស៊ូ យ៉ាទី»។
នៅពេលសួរថា តើការបង្កើតឲ្យមានពានរង្វាន់កម្រិតយុវជនមានសារសំខាន់យ៉ាងណា? អ្នកចាំទីវ័យក្មេងបានឆ្លើយថា ៖«ការបង្កើតកម្មវិធីប្រកួតសម្រាប់ក្មេងៗគឺពិតជាល្អណាស់។ ចំណុចសំខាន់ពីរគឺជួយក្មេងៗឲ្យអភិវឌ្ឍខ្លួនខាងផ្នែកបាល់ទាត់ និងជៀសវាងអំពើអបាយមុខផ្សេងៗ»។
«មិត្តរួមក្រុមរបស់ខ្ញុំមានខ្លះនឹងក្លាយជាកីឡាករអាជីព។ កីឡាករដែលខ្ញុំគិតថា អាចក្លាយជាកីឡាករជម្រើសជាតិមាន២រូបគឺកីឡាករ ម៉ាញ ជីវ័ន ពាក់អាវលេខ២១ និងកីឡាករ សាង រក្សា ពាក់អាវលេខ១៦ ពីព្រោះពួកគាត់មានបច្ចេកទេសល្អ។ កីឡាករ សាង រក្សា ជាអ្នកចែកបាល់កណ្តាលដ៏ល្អ ច្បាស់។ បើកីឡាករ ម៉ាញ ជីវ័ន វិញជាអ្នកបញ្ចប់ទីច្បាស់ដែរ»។
អ្នកចាំទី ឈឿន ឆួយ បានអរគុណដល់អ្នកភូមិឃុំជាមួយគ្នាដែលបាននាំគ្នាទៅយ៉ាងច្រើនដើម្បីទឹកចិត្តដល់ក្រុមយុវជនសាមគ្គីក្នុងថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋានខេត្តស្វាយរៀង។ កីឡាករសង្ឃឹមក្រុមរបស់ខ្លួននៅតែរក្សាទម្រង់លេងបានល្អ អភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរ និងនៅតែទទួលបានការគាំទ្រច្រើនពីអ្នកភូមិទៀត។
ពានរង្វាន់ស្វាយរៀងខាប់អាយុ១៣ឆ្នាំ រដូវកាលទី១ បានចាប់ផ្តើមពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានក្រុម១០ចូលរួមការប្រកួត។ ពិធីបំពាក់មេដាយកាលពីល្ងាចថ្ងៃទី១ ខែកុម្ភៈ ក្រោមអធិបតីភាពឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងថ្នាក់ដឹកនាំខេត្តស្វាយរៀងជាច្រើនរូបទៀត។
ជ័យលាភី
- ជើងឯក៖ ក្រុមយុវជនសាមគ្គី ទទួលបានពាន មេដាយមាស និងប្រាក់រង្វាន់៨លានរៀល
- លេខ២៖ ក្រុមយុវជនព្រះខ័នរាជស្វាយរៀងអាយុ១៣ឆ្នាំ ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់៤លាន
- លេខ៣៖ ក្រុមយុវជនធូប្រាឌឺ បាវិត ទទួលបានមេដាយសំរិទ្ធ និងប្រាក់រង្វាន់២លានរៀល
- លេខ៤៖ ក្រុមយុវជន សសយក ស្រុកកំពង់រោទិ៍ ទទួលបានប្រាក់រង្វាន់១លានរៀល
- ក្រុមគោរពវិន័យល្អ៖ យុវជនធូប្រាឌឺ បាវិត ទទួលបានពាន និងប្រាក់រង្វាន់៤០ម៉ឺនរៀល
- គ្រូបង្វឹកល្អជាងគេ៖ ប៉ែន វ៉ាន់ដឿន ទទួលបានពាន និងប្រាក់រង្វាន់៤០ម៉ឺនរៀល
- កីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ៖ ឡាវ ដូរកាអៀន ទទួលបានពានស្បែកជើងមាស និងប្រាក់រង្វាន់៤០ម៉ឺនរៀល
- អ្នកចាំទីល្អជាងគេ៖ ឈឿន ឆួយ ទទួលបានពានស្រោមដៃមាស និងប្រាក់រង្វាន់៤០ម៉ឺនរៀល
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»