ព័ត៌មានជាតិ
ស៊ីម៉ាក់កំណត់តំបន់ដែលរងការទម្លាក់គ្រាប់បែកចង្កោមមានជាង២ពាន់កន្លែង
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនស៊ីម៉ាក់លោក ហេង រតនា បានលើកឡើងថាតាមការស្រាវជ្រាវអង្គភាពលោកបានកំណត់ទីតាំងដែលរងការទម្លាក់គ្រាប់បែកចង្កោម និងគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសម័យសង្គ្រាមនៅកម្ពុជាមានជាង២ពាន់កន្លែង ដែលជាបញ្ហាប្រឈមរយៈពេលយូរនៅកម្ពុជា។

ថ្លែងក្នុងវីដេអូបទសម្ភាសន៍ពីវឌ្ឍនភាពរបស់ស៊ីម៉ាក់លោក ហេង រតនា បានលើកឡើងថារហូតមកដល់ពេលនេះកម្លាំងរបស់ស៊ីម៉ាក់បានធ្វើការស្រាវជ្រាវបានជាង១ពាន់ភូមិ និងបានកំណត់តំបន់ដែលរងការទម្លាក់គ្រាប់បែកដែលបានកំណត់ទីតាំងច្បាស់លាស់មានជាង២ពាន់កន្លែងនឹងត្រូវដាក់ទៅក្នុងទន្និន័យស្រាវជ្រាវ AI ដែលមានការគាំទ្រពីជប៉ុន និងអាល្លឺម៉ង់។
លោកថា៖ «ខ្ញុំយល់ថាក្រោយពីការស្រាវជ្រាវបានពេញលេញនោះយើងងាយស្រួលក្នុងការរៀបចំផែនការយុទ្ធសាស្ត្រក្នុងរយៈពេលវែងដែលប្រទេសរបស់យើងអាចរស់នៅជាមួយនឹងបញ្ហានេះរយៈពេលយូរតទៅមុខទៀត។ ជាពិសេសជាមួយគ្រាប់បែកចង្កោមហើយនឹងគ្រាប់បែកទម្លាក់ពីយន្តហោះដែលនៅពាសពេញប្រទេសកម្ពុជាយើង»។

ទិន្នន័យដែលស៊ីម៉ាក់ទទួលបានកន្លងមកឱ្យដឹងថាអាមេរិកបានទម្លាក់គ្រាប់បែកគ្រប់ប្រភេទជាង២សែន៣ម៉ឺនទីតាំងនៅទូទាំងប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០០១ ស៊ីម៉ាក់បានរកឃើញថាសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រមាណ ៤ ៤៤៦គីឡូម៉ែត្រក្រឡា ប៉ះពាល់ផ្ទាល់ដល់ជាង៣លានគ្រួសារ ហើយនៅចុងឆ្នាំ២០២៣ ផ្ទៃដីដែលគ្រោះថ្នាក់ទាំងនោះធ្លាក់មកនៅជាង ១ ៧៥០គីឡូម៉ែត្រក្រឡា សល់ការគំរាមកំហែងប្រជាពលរដ្ឋជាង១លានគ្រួសារ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?