ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញសារឈឺចាប់ពេលជនអគតិខ្លះប្រមាថលើក្រុមគ្រួសាររបស់ឯកឧត្តម
នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបង្ហោះសារឈឺចាប់ចំពោះការប្រមាថរបស់ជនអគតិមួយចំនួនមកលើក្រុមគ្រួសារ ដោយការប្រើប្រាស់ពាក្យពេចន៍អសុរស ដែលមិនអាចទទួលយកបានឡើយ។

សំណេរលើបណ្ដាញសង្គមហ្វេសប៊ុក ដោយមានភ្ជាប់ជាមួយរូបសម្ដេចតេជោ ហ៊ុន សែន ដែលជាឪពុក និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាបងប្រុស ឯកឧត្តម ហ៊ុន ម៉ានី បានរៀបរាប់នូវរឿងដែលមិនអាចទទួលយកបានចំពោះការប្រមាថពីសំណាក់ជនអគតិមួយក្រុមមកលើក្រុមគ្រួសាររបស់ឯកឧត្តម ពិសេសសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្តម បានសរសេរដូច្នេះថា៖ «ខ្ញុំពិតជាមិនអាចទទួលយកបាននូវទង្វើរបស់ជនអគតិមួយក្រុម ដែលបានប្រើប្រាស់ពាក្យពេចន៍អសុរស ប្រមាថកាតទានមកដល់សមាជិកក្រុមគ្រួសារខ្ញុំឡើយ។ បើទោះពួកគេមិនទទួលស្គាល់នូវការលះបង់របស់ក្រុមគ្រួសារខ្ញុំ ក្នុងបុព្វហេតុជាតិ និងមាតុភូមិនាពេលកន្លងមក ក៏គួរពួកគេត្រូវទទួលស្គាល់នូវភាពចាស់ទុំរបស់ពួកគាត់ក្នុងសង្គមខ្មែរ ដែលមានអារ្យធម៌ថ្កុំថ្កើង និងថ្លៃថ្នូរដែរ»។
សារខាងលើរបស់លោក ហ៊ុន ម៉ានី ធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមប្រឆាំងជ្រុលនិយម ដែលមានមូលដ្ឋាននៅក្រៅប្រទេស បានបង្ហោះវីដេអូប្រើប្រាស់នូវពាក្យពេចន៍អសុរសលើសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំប្រទេស៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ