Connect with us

ព័ត៌មានជាតិ

ផ្លូវជាតិលេខ៤៨ អាចនឹងមានជញ្ជីងថ្លឹងទម្ងន់ ក្រោយស្ថាបនាចប់រួចរាល់

បានផុស

នៅ

កំណាត់ផ្លូវជាតិលេខ៤៨ ស្ថិតនៅឃុំបឹងព្រាវ ស្រុកស្រែអំបិល អាចនឹងមានជញ្ជីងថ្លឹងទម្ងន់១កន្លែងអចល័ត ដោយអាជ្ញាធរ និងមន្ទីរសាធារណការខេត្តកោះកុង ចុះសិក្សាជ្រើសរើសទីតាំង និងផលប៉ះពាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង បង្ហើបប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់នៃច្បាប់ រដ្ឋបាលខេត្តកោះកុង សហការជាមួយមន្រ្តីសាធារណការ និងអាជ្ញាធរ​មូលដ្ឋានចុះត្រួតពិនិត្យតាមលក្ខណៈបច្ចេកទេសរកទីតាំងដំឡើងជញ្ជីងថ្លឹងរថយន្ត។

បើតាមលោកស្រីអភិបាលរងខេត្តកោះកុង ក្រុមការងារជ្រើសរើសបាន៣ទីតាំង ដើម្បីវាយតម្លៃពីផលប៉ះពាល់ផ្សេងៗ ពិសេសការរស់នៅរបស់ពលរដ្ឋអមសងខាងផ្លូវជាតិលេខ៤៨។ ជញ្ជីងថ្លឹងទម្ងន់រថយន្តនេះ អាចនឹងដំណើរការក្រោយការដ្ឋានផ្លូវចប់ជាស្ថាពរនាពេលខាងខាងមុខ។

ដោយឡែកលោក ផាត់ សេង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ថ្លែងថា លោក និងក្រុមការងារពិនិត្យឃើញ១ទៅ២ទីតាំងហើយសម្រាប់ស្នើសុំទៅខេត្ត និងក្រសួង ដើម្បីដំឡើងជញ្ជីង ក្នុងចំណោមទីតាំង៣ខាងលើ។លោក ផាត់ សេង បន្តថា លោក និងមន្រ្តីជំនាញកំពុងសិក្សាលម្អិតថែមឱ្យតាមលក្ខណៈបច្ចេកទេសនៃទីតាំងផ្សេងៗ សម្រាប់ជម្រើសជូនថ្នាក់ដឹកនាំពិនិត្យសម្រេច។ បច្ចុប្បន្នលោកស្នើដល់អាជ្ញាធរស្រុកស្រែអំបិល និងអាជ្ញាធរភូមិឃុំ ស្រង់ស្ថិតិពលរដ្ឋដែលអាចរងផលប៉ះពាល់ជាមុនសិន។

កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ធ្លាប់ឱ្យដឹងថា ក្រៅតែពីផ្លូវជាតិលេខ៤៨មានជញ្ជីងថ្លឹងទម្ងន់រថយន្ត ផ្លូវជាតិលេខ ១០ ត្រង់ចំណុចគីឡូម៉ែត្រ១៩៦ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្មាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ក៏នឹងមានជញ្ជីងថ្លឹងទំនិញអចល័ត១កន្លែងដែរ បន្ទាប់ពីគម្រោងការដ្ឋានផ្លូវលេខ១០បញ្ចប់ជាស្ថាពរ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៣៣ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៥១ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម