ព័ត៌មានជាតិ
អាជ្ញាធរ ស្នើឱ្យឈប់ផ្តល់ចំណី ឬលេងជាមួយសត្វស្វានៅតំបន់អង្គរ ចៀសវាងបង្កគ្រោះថ្នាក់
អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ អំពាវនាវឱ្យសាធារណជនទាំងអស់បញ្ឈប់សកម្មភាពនានា ដូចជាការផ្តល់ចំណី និងលេងជាមួយសត្វស្វានៅតំបន់អង្គរ ដែលធ្វើឱ្យសត្វស្វាមានចរិតកោងកាច អាចបង្កគ្រោះថ្នាក់ដល់មនុស្សជាដើម។ បន្ថែមពីនេះ អាជ្ញាជាតិអប្សរា និងភាគីពាក់ព័ន្ធ ក៏កំពុងស្វែងរកដំណោះស្រាយលើបញ្ហានេះដែរ។

ការលើកឡើងនេះ ស្របពេលដែលថ្មីៗ អាជ្ញាធរជាតិអប្សរាសង្កេតឃើញសត្វស្វានៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់។ អាជ្ញាធរជាតិអប្សរាថា៖ “បច្ចុប្បន្ន តាមរយៈការផ្តល់ចំណីជាប្រចាំរបស់ក្រុមបុគ្គលមួយចំនួនតូច ក្នុងគោលបំណងផលិតមាតិកាជាប្រយោជន៍ផ្ទាល់ខ្លួន បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក ដែលមានចរិតកាច ចេះដណ្ដើមចំណី និងឈានរហូតដល់ការបង្កជារបួសស្នាមទៅលើមនុស្សជាដើម”។
យ៉ាងណា កន្លងមកអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ខ្លួន រួមជាមួយនឹងស្ថាប័នពាក់ព័ន្ធតែងតែផ្សព្វផ្សាយ និងចេញសេចក្តីណែនាំអំពាវនាវឱ្យសាធារណជនទាំងអស់ នៅឱ្យឆ្ងាយពីសត្វស្វា បញ្ឈប់ការផ្តល់ចំណី ចៀសវាងប៉ះពាល់ ឬលេងជាមួយសត្វស្វា ដែលអាចបង្កឱ្យមានគ្រោះដល់មនុស្សជាដើម ។

ជុំវិញករណីទាំងអស់នេះ អាជ្ញាធរជាតិអប្សរា ក៏បានសហការជាមួយស្ថាប័នជំនាញនានារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចជា រដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាបជាដើម បានប្រជុំពិភាក្សាគ្នាជាបន្តបន្ទាប់ឈានទៅរកការអនុវត្តវិធានការចាំបាច់ និងសមរម្យ ក្នុងពេលខាងមុខផងដែរ៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា