ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ចុះដោះស្រាយបញ្ហាប្រព័ន្ធលូដែលរងផលប៉ះពាល់ ពលរដ្ឋជិត ៨០ គ្រួសារ
កាលពីព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រព័ន្ធលូបង្ហូរទឹកស្អុយ ដែលបច្ចុប្បន្នប្រជាពលរដ្ឋជិត ៨០ គ្រួសារ កំពុងរងផលប៉ះពាល់។

លោក ជិន ប៊ុនធឿន បានប្រាប់ កម្ពុជាថ្មី ឱ្យដឹងថា ទីតាំងបញ្ហាប្រឈមនេះ ស្ថិតនៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកអភិបាលបានបន្តថា បច្ចុប្បន្ន ប្រជាពលរដ្ឋជិត ៨០ គ្រួសារ ជួបបញ្ហាប្រព័ន្ធលូបង្ហូរជាច្រើនឆ្នាំមកហើយ ដោយទីតាំងខាងលើជាតំបន់ទាប មានរោងចក្រជាប់គ្នា។ ពីមុនជាដីទំនេរ ឥលូវគេទិញមកអភិវឌ្ឍន៍ធ្វើរោងចក្រ ហើយប្រព័ន្ធលូដែលនៅពីខាងក្រោមវាទាប ដូច្នេះខាងរោងចក្ររៀបប្រព័ន្ធលូថ្មីនៅក្នុងផ្ទៃរោងចក្រ អញ្ចឹងទឹកដែលហូរចេញពីការប្រើប្រាស់របស់ប្រជាពលរដ្ឋប្រមាណជិត ៨០ គ្រួសារ បូកបន្ថែមនឹងទឹកហូរតាមទំនប់ផ្លូវ ៧០ ពីរង្វង់មូលគួចកាណុង ចុះទៅតាមតំបន់ខាងលើ ធ្វើឱ្យបរិមាណច្រើន ទឹកហូរមិនទាន់។

លោកអភិបាលបានបន្ថែមទៀតថា ដំណោះស្រាយគឺត្រូវតភ្ជាប់បណ្ដាញលូ ប៉ុន្តែត្រូវអូសកាត់ទៅលើដីដែលជាកម្មសិទ្ធិរបស់ឯកជន ទើបគម្រោងរំដោះវាជួបបញ្ហា។

នៅព្រឹកមិញផងដែរ លោកអភិបាល ក៏បានជួបពិភាក្សាជាមួយរដ្ឋបាលរោងចក្រ ដើម្បីស្នើសុំសម្របសម្រួលការងារតភ្ជាប់ប្រព័ន្ធលូ រំដោះតំបន់លិចលង់នេះតាមរយៈគម្រោងធ្វើអាងស្តុកទឹកមួយ ដើម្បីបញ្ចៀសការលិចលង់ដោយទឹកលូដែលបង្កផលលំបាកដល់ប្រជាពលរដ្ឋ ទាំងខែប្រាំង និងខែវស្សា ដោយភ្ជាប់ប្រព័ន្ធបង្ហូររំដោះនេះ ហូរទម្លាក់ទៅប៉ែកខាងជើងមានលូស្រាប់។

ជាមួយនេះ លោកអភិបាល ក៏បានបញ្ជាក់ថា នៅចំពោះមុខ លោកក៏បានស្នើសុំឲ្យខាងភាគីរោងចក្រ តែភាគីរោងចក្រនេះ គាត់មិនមែនជាម្ចាស់ទីតាំងដីនេះទេ។ គាត់ជាអ្នកជួលទីតាំងដីធ្វើរោងចក្រ និងដើម្បីទំនាក់ទំនងទៅជាមួយនឹងម្ចាស់ដីសុំការអនុគ្រោះពីម្ចាស់ដីហ្នឹងឱ្យយើងអាចជីកជាប្រព័ន្ធលូឆ្លងកាត់ទៅលើផ្ទៃដីដែលជាកម្មសិទ្ធិរបស់ឯកជន៕
អត្ថបទ ៖ សំណាង




-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង