ព័ត៌មានជាតិ
បុរសវ័យ៥៥ឆ្នាំ រំលោភសម្លាប់ស្ដ្រី៦១ឆ្នាំ ត្រូវសមត្ថកិច្ចក្របួចជាប់
បុរសវ័យ៥៥ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយមានករណីរំលោភសម្លាប់លើស្ដ្រីវ័យចំណាស់ម្នាក់ វ័យ៦១ឆ្នាំ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅចំណុចខ្នងប្រឡាយ ភូមិវល្លិប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្រោយពីប្រទះឃើញសពស្ដ្រីម្នាក់ នៅចំណុចខ្នងប្រឡាយ ភូមិវល្លិប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលគេដឹងថាស្ដ្រីនោះ មានឈ្មោះ ច ឆ អាយុ៦១ឆ្នាំ រស់នៅភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រោយដឹងពីករណីនេះ លោក សម សាមួន ស្នងការនគរបាល ខេត្ដកំពង់ស្ពឺ បានបញ្ជរមន្ដ្រីជាប់ពាក់ព័ន្ធទាំងអស់ រួមជាមួយសាក្សីនិងក្រុមគ្រួសារសព បានកំណត់សំគាល់លើជនសង្ស័យម្នាក់។ រហូតដល់ម៉ោង១៦និង០០ ខែឆ្នាំដដែល សមត្ថកិច្ចនៅតែបន្តតាមដានស្រាវជ្រាវ កម្លាំងព្រហ្មទណ្ឌស្រុកសំរោងទង និងព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ដ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ ប៉ិច ថន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិក្រាំងពោធិ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅចំណុចផ្លូវប្រឡាយច្បារមន ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បញ្ជូនមកអធិការដ្ឋាន នគរបាល ស្រុកសំរោងទង ដើម្បីសាកសួរ។


ក្រោយការឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតប្រាកដមែន មូលហេតុ ៖ មុនដំបូងជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភ ដោយខ្លាចជនរងគ្រោះប្ដឹងគេឲ្យចាប់ខ្លួនជនសង្ស័យ បានសម្លាប់ជនរងគ្រោះតែម្ដង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុក បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាន នគរបាលខេត្ដកំពង់ស្ពឺ ដើម្បីចំណាត់ការបន្ត ៕

អត្ថបទ៖ ផានិត
សូមចុចអាន៖ ដោយសារភ្លើងប្រច័ណ្ឌ បុរសជាប្ដីទាញកាំបិតកាប់ប្រពន្ធរងរបួសធ្ងន់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី