Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្ត​កំពត​ជំរុញ​ឱ្យសមាជិក​គណៈចលនាមហាជន នៅគ្រប់មូលដ្ឋាន​ត្រូវបង្កើនការយកចិត្ត​ទុកដាក់​លើការងារសំខាន់ៗ៦ចំណុច

បានផុស

នៅ

កំពត ៖ នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតជាប្រធានគណៈចលនាមហាជនខេត្តកំពតណែនាំ​ឱ្យសមាជិក សមាជិកាគណៈចលនាមហាជន គណៈចលនាយុវជន និងក្រុមចលនាស្ត្រីគ្រប់មូលដ្ឋានទូទាំងខេត្ត សូមបង្កើនការយកចិត្តទុកដាក់លើកាងារសំខាន់ៗចំនួន៦ចំណុច ដើម្បីបន្តបម្រើប្រជាពលរដ្ឋ បម្រើបក្ស និងឆ្ពោះទៅដណ្តើមយកជ័យជម្នះ លើ​ការ​បោះឆ្នោតជ្រើសរើស​មាជិកក្រុមប្រឹក្សាឃុំ​សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ដែលបានរៀបចំធ្វើឡើងនៅមន្ទីរបក្សខេត្ត នៅថ្ងៃទី៤ ខែកុម្ភៈនេះ លោក ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល ប្រធាន​គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្តកំពត បាន​ថ្លែង​កោតសរសើរ សមាជិក សមាជិកាទាំងអស់ នៃរចនាសម្ព័ន្ធគណៈចលនាមហាជន ព្រមទាំងអង្គការចាត់តាំងបក្សនានា ដែលបានខិតខំ លះបង់ ទាំងកម្លាំង កាយចិត្ត ស្មារតី ក្នុងការអនុវត្តការងារកន្លងមកប្រកបដោយភាពមោះមុត ស្វិតស្វាញ និងទំនួលខុសត្រូវខ្ពស់ ដែលការខិតខំប្រឹងប្រែងទាំងអស់នេះ គឺពិតជាការចូលរួមដ៏មានសារសំខាន់ ក្នុងជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា លើការបោះឆ្នោត នាពេលកន្លងមក។

ហើយ​ដើម្បី​បន្ត​បម្រើ​ប្រជាពលរដ្ឋ បម្រើ​បក្ស ពិសេស​បន្ត​ដណ្តើម​យក​ជ័យ​ជម្នះ​លើ​ការ​បោះឆ្នោតជ្រើសរើសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ខាងមុខ លោកប្រធានគណៈចលនាមហាជនខេត្តកំពត បានណែនាំដល់សមាជិក សមាជិកាគណៈចលនាមហាជន គណៈចលនាយុវជន និងក្រុមចលនាស្ត្រីនៅគ្រប់មូលដ្ឋាន បង្កើនការយកចិត្តទុកដាក់លើកការងារសំខាន់ៗ៦ចំណុច។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក ម៉ៅ ធនិន ក៏បានលើកទឹកចិត្តដល់ក្រុមយុវជនបន្តវេន ដែលចង់ចូលរួមចំណែក ក្នុងកិច្ចការងារដឹកនាំនៅគ្រប់កម្រិតថ្នាក់ទាំងបក្ស និងរដ្ឋ សូមបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព បំពេញកិច្ចការងារ និងតួនាទីរបស់ខ្លួនឲ្យបានល្អប្រសើរ ដើម្បីធ្វើជាគំរូល្អ (យុវជនគំរូ ពលរដ្ឋគំរូ មន្ត្រី ឬបុគ្គិលគំរូ)ដែលអាចធ្វើឲ្យប្រជាពលរដ្ឋទូទៅ ពេញចិត្ត និងទទួលស្គាល់សមត្ថភាព និងគុណសម្បត្តិរបស់ខ្លួនក្នុងភាពជាអ្នកដឹកនាំ៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

​ក្រុមជួយសង្គ្រោះ​​​នៅថៃ សម្រុក​ជួយ​ខ្លាំង​ ពេលឮសម្រែក​ «ជួយផងៗ!»

ជីវិតកម្សាន្ដ១៦ នាទីutes មុន

បទបញ្ជាថ្មីរបស់លោកត្រាំ អាចជាដំណឹងល្អសម្រាប់អ្នកគាំទ្រ Taylor Swift

ព័ត៌មានជាតិ១៦ នាទីutes មុន

ក្រសួងការងារ លើកទឹកចិត្តអ្នកជំនាញបច្ចេកទេសដាក់ពាក្យវាយតម្លៃសមត្ថភាព ស្របតាមស្តង់ដារពលកម្មជំនាញថ្នាក់ជាតិ និង តំបន់

កីឡា២៧ នាទីutes មុន

មុន​បាន​ហាត់​ប្រដាល់ ធន់​ វណ្ណា​ ធ្លាប់​ឈរ​​សុំ​លោក​ ធន់ សុភា​ តាំង​ពី​ព្រឹក​ដល់​ល្ងាច

ព័ត៌មានជាតិ៣១ នាទីutes មុន

RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

Sokha Hotels

ព័ត៌មានពេញនិយម