Connect with us

ព័ត៌មានជាតិ

ជប៉ុនសង្ឃឹមពីការរីកចម្រើនថ្មីបន្ថែមទៀតនៃទំនាក់ទំនងជាមួយកម្ពុជា

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសជប៉ុន​លោក MIYAJI Takawa បានបង្ហាញក្ដីសង្ឃឹមថានឹងឃើញការរីកចម្រើនបន្ថែមទៀតនៃទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងពេលដែលលោកទទួលស្វាគមន៍ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីលោក វង្សី វិស្សុត ក្នុងជំនួបមួយកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនេះភាគីទាំងពីរបានផ្លាសប្ដូរទស្សនៈស្ដីពីកិច្ចសហប្រតិបត្តិការក្រោម វិធីសាស្ត្រកិច្ចសហប្រតិបត្តិការថ្មី និងក្នុងវិស័យសេដ្ឋកិច្ច ព្រមទាំងពង្រឹងនូវការសម្របសម្រួលក្នុងកិច្ចការទ្វេភាគីនិងតំបន់/អន្តរជាតិ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី វង្ស៊ី វិស្សុត បានថ្លែងថាអំណរគុណចំពោះប្រទេសជប៉ុន និងសង្ឃឹមថាលោកនឹងបានរៀនសូត្រពីចំណេះដឹង បទពិសោធន៍របស់ជប៉ុនក្នុងវិស័យរដ្ឋបាល ឌីជីថល និងសេដ្ឋកិច្ចក្នុងពេលលោក​ធ្វើទស្សនកិច្ចនេះផងដែរ។

កម្ពុជា-ជប៉ុន​ បានលើកកម្រិតដៃគូរយុទ្ធសាស្ត្ររបស់ខ្លួនទៅជា «ដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកាលពីឆ្នាំ២០២៣៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ធនាគារកណ្ដាលរុស្ស៊ីព្រួយបារម្ភពីហានិភ័យសេដ្ឋកិច្ច ជុំវិញការធ្លាក់ចុះតម្លៃប្រេង

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

របកគំហើញ​ថ្មី! អ្នក​វិទ្យាសាស្ត្រ​អាច​បង្កាត់​​សត្វមួយ​ប្រភេទ​ដែល​ផុតពូជ​ជាង​ ១ម៉ឺន​ឆ្នាំ​មុន

ព័ត៌មានជាតិ៧ នាទីutes មុន

១សប្ដាហ៍ដំបូងនៃខែមេសា ក្រសួងបរិស្ថានរកឃើញភ្លើងឆេះព្រៃ២៧៤ករណី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

រក​ឃើញ​អ្នកស្លាប់​នៅ​អគារ​​រលំ​នៅ​ថៃ​​​កើនដល់​២១នាក់ ខណៈ៧៣នាក់​បាត់ខ្លួន​

សន្តិសុខសង្គម១៦ នាទីutes មុន

ស្នងការខេត្តមណ្ឌលគិរី ត្រៀមកម្លាំងជាង ៨០០នាក់ ដើម្បីថែរក្សាសុវត្ថិភាពក្នុងឱកាសចូលឆ្នាំខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម