ព័ត៌មានជាតិ
ចំណូលក្រសួងប្រៃសណីយ៍កើនគុណជា ៤ ពី ២០០ លានដុល្លារ ដល់ ៨០០ លានដុល្លារ រយៈពេល ៥ ឆ្នាំចុងក្រោយ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រេចបានការប្រមូលចំណូលចូលថវិកាជាតិសរុបបានប្រមាណ ៨០៤ លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ កើនឡើងគុណជា ៤ បើធៀបរយៈពេល ៥ ឆ្នាំមុន ដែលថវិកាចំណូលប្រមូលមានត្រឹមតែជាង ២០០ លានដុល្លារ។ នេះបើតាមលោក ជា វ៉ាន់ដេត បង្ហាញពីលទ្ធផលសម្រេចបានរបស់ក្រសួងប្រៃសណីយនិងទូរគមនាគមន៍ក្នុងរយៈពេល ៥ ឆ្នាំ (២០២០-២០២៤) នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារនៅព្រឹកនេះ។
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៥ ឆ្នាំ ដែលលោកចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកបានប្តេជ្ញាចិត្តក្នុងការពង្រឹងការងារគ្រប់គ្រងហិរញ្ញវត្ថុ ដោយផ្ដោតទៅលើការកែសម្រួលយន្តការប្រមូលចំណូល និងការគ្រប់គ្រងការចំណាយឱ្យចំគោលដៅ។
ជាលទ្ធផលក្នុងរយៈពេល ៥ ឆ្នាំនេះ ចំណូលរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានកើនឡើងគុណជាង ៤។
«មុនពេលខ្ញុំចូលកាន់តំណែង ចំណូលក្រសួងរកបានតែជាង ២០០ លានដុល្លារកាលពី ៥ ឆ្នាំមុន ខណៈ ៥ ឆ្នាំចុងក្រោយនេះ ចំណូលកើនឡើងដល់ជាង ៨០០ លានដុល្លារ»។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមការដឹកនាំដោយលោក ជា វ៉ាន់ដេត បានធ្វើការកែទម្រង់ការរៀបចំកិច្ចការរដ្ឋបាល ដែលធានាបានរំហូរការងារលឿនរហ័ស និងមានតម្លាភាព តាមរយៈការប្រើប្រាស់ប្រព័ន្ធអនុម័តឯកសារផ្ទៃក្នុង (DWF) និងប្រព័ន្ធគ្រប់គ្រងផ្សេងទៀត ជាពិសេសការពង្រឹងការងារគ្រប់គ្រងហិរញ្ញវត្ថុ ដោយផ្ដោតទៅលើការកែសម្រួលយន្តការប្រមូលចំណូល និងការគ្រប់គ្រងការចំណាយឱ្យចំគោលដៅ។
ជាក់ស្ដែងពីឆ្នាំ ២០២០-២០២៤ ក្រសួងសម្រេចប្រមូលចំណូលថវិកាជាតិនិងវិភាគទានមូលនិធិសរុបបានប្រមាណ ៨០៤ លានដុល្លារអាម៉េរិក បើប្រៀបធៀបទៅនឹងចំណូលថវិកាជាតិនិងវិភាគទានមូលនិធិក្នុងរយៈពេល ២០១៥-២០១៩ ដែលប្រមូលបានចំនួនប្រមាណ ២១៦ លានដុល្លារអាម៉េរិក។
ទន្ទឹមចំណូលក្រសួងកើនឡើង លោករដ្ឋមន្រ្តីបានបន្តថា ក្រសួងក៏បង្កើតយន្តការលើកទឹកចិត្តដល់មន្រ្តីរាជការបម្រើការងារក្រសួងដែលខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដូចជាការផ្តល់ឱកាសដល់មន្រ្តីរាជការក្រសួង ក្នុងការអាចបន្តការសិក្សាពង្រឹងសមត្ថភាពបន្ថែមទាំងក្នុងស្រុកនិងក្រៅស្រុក ការផ្តល់ប្រាក់រង្វាន់ប្រចាំខែ និងប្រចាំឆ្នាំ រួមទាំងការលើកទឹកចិត្តផ្សេងទៀត៕
-
សន្តិសុខសង្គម៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច