ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីបញ្ជាឱ្យអាជ្ញាធរខេត្តកំពង់ធំចុះពិនិត្យផ្លូវពីរខ្សែក្រោយពលរដ្ឋរាយការណ៍
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអាជ្ញាធរចុះពិនិត្យស្ថានភាពផ្លូវ២កន្លែង និងស្ពាន១នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក្រោយពីបានទទួលសំណើរពីពលរដ្ឋ។
ការចុះពិនិត្យនេះធ្វើឡើងនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយអភិបាលខេត្តកំពង់ធំលោក នួន ផារ័ត្ន និងបានសម្រេចឱ្យមន្ត្រីជំនាញដោះស្រាយជាបន្ទាន់តាមការស្នើសុំដោយបានតម្រូវឱ្យសាងសង់ក្រាលគ្រួសក្រហមមានប្រវែងជាង ១៣គីឡូម៉ែត្រ ស្ថិតនៅភូមិវាលវែង ឃុំឈូក និងសាងសាងផ្លូវក្រាលគ្រួសក្រហម១ខ្សែ ប្រវែង៣គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិបាក់ស្រី ឃុំគោល ឲ្យផុតពីទឹកជំនន់។ ជាមួយគ្នានោះក៏បានសម្រេចឱ្យកសាងស្ពានបេតុង១កន្លែងប្រវែង៥០ម៉ែត្រ ស្ថិតនៅភូមិជាំបឹង ឃុំស្រើង ឆ្លងមកភូមិទឹកអណ្ដូង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរផងដែរ។

ការសាងសង់ទាំងអស់នេះប្រគល់ជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ដើម្បីរៀបចំ ជូនតាមបទបញ្ជា និងសំណើររបស់ប្រជាពលរដ្ឋឲ្យលឿនតាមដែលអាចធ្វើទៅបាន។
លោកអភិបាលខេត្តបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានកំណត់ចក្ខុវិស័យអភិវឌ្ឍទាំងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ដោយក្នុងនោះបានដាក់ចេញនូវគន្លឹះកំណែទម្រង់សំខាន់ៗ ដើម្បីគាំទ្រលើគោលនយោបាយសម្រាប់អភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពរួមមាន ការបម្រើសេវាសាធារណៈ ផ្តោតសំខាន់លើ ការបម្រើសេវា តម្រូវការ និងសេវាចាំបាច់ ដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានគ្រប់ច្រកល្ហក លឿន រហ័ស ត្រឹមត្រូវ និងស្មើរភាព, ជំរុញដល់ការសិក្សាប្រកបដោយសមធម៌ ដែលសំខាន់បំផុត លើមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា ផ្តោតសំខាន់សិក្សាអក្សរជាតិ និងជំរុញផងដែរ លើការសិក្សាផ្នែកវិជ្ជាជីវៈ, បង្កើននូវមណ្ឌលសុខភាពដល់គ្រប់ ឃុំ សង្កាត់ មានគ្រូពេទ្យជាប្រចាំ និងមានឱសថគ្រប់គ្រាន់, ការលុបបំបាត់គ្រឿងញឿន បាន និងកំពុងអនុវត្តន៍យ៉ាងម៉ត់ចត់ ព្រមទាំងបង្កើននូវការអនុវត្តច្បាប់តាមរដ្ឋធម្មនុញ្ញ និងលើកកម្ពស់ដល់ការដោះស្រាយសំណុំរឿងកកស្ទះ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផងដែរ។



អត្ថបទ៖ ឈាង មករា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី