ព័ត៌មានជាតិ
ផ្សារទំនើបកម្ពស់៣ជាន់ដំបូងគេនៅក្នុងក្រុងដូនកែវនឹងលេចជារូបរាងនៅចុងឆ្នាំ២០២២
ផ្សារណាត់ ដែលនឹងក្លាយជាផ្សារទំនើបដំបូងគេក្នុងខេត្តតាកែវ ត្រូវបានសាងសង់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខនេះ។ ផ្សារនេះមានទីតាំងស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ។

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ លោក កង អាណាន់ អភិបាលក្រុងដូនកែវ និងលោកស្រី បានអញ្ជើញចូលរួមពិធីសែនក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី បើកការដ្ឋានបុកគ្រឹះសាងសង់ផ្សារណាត់ថ្មីឡើងវិញ ដោយមានការចូលរួមពីលោក ឡោ ជំនិត និងភរិយាជាវិនិយោគិនផ្សារណាត់។
នាឱកាសនោះដែរ លោកអភិបាលក្រុងដូនកែវបានបញ្ចាក់ថា ផ្អែកតាមការឲ្យដឹងពីប្រធានវិនិយោគផ្សារណាត់ ផ្សារនេះមានកម្ពស់៣ជាន់ និងមានតូបប្រមាណជាង៤០០តូប ដែលនឹងត្រូវចំណាយពេលសាងសង់ជាងមួយឆ្នាំ ពោលគឺនឹងរួចរាល់ក្នុងឆ្នាំ២០២២។ សមិទ្ធិផលថ្មីមួយនេះ និងលើកកម្ពស់ជីវភាពបងប្អូនអាជីវកដែលធ្លាប់លក់ដូរនៅកន្លែងចាស់ឲ្យប្រសើឡើង ព្រោះមានតូបមានប្លង់ត្រឹមត្រូវសម្រាប់លក់ដូរតកូនតចៅ។

នេះសបញ្ជាក់ថា ទោះបីប្រទេសកម្ពុជាយើងកំពុងរងការរាតត្បាតពីជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏មិនរំខានដល់ការអភិវឌ្ឍលើគ្រប់វិស័យខ្លាំងខ្លានោះដែរ ដោយសារបច្ចុប្បន្ននេះនាវាកម្ពុជាស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ